យុវជន​ម្នាក់​បើក​ម៉ូតូ​ទៅបុក​យុវជន​ម្នាក់ទៀត កំពុង​អង្គុយ​ដោះ​កង់​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​របួស​ធ្ងន់​ទាំង​២​នាក់​

ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​ទៅបុក​យុ​ជន​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​នៅលើ​ចិញ្ចើមផ្លូវ​ដោះ​កង់​រថយន្ត​ដែល​ធ្លាយ​យកទៅ​ប៉ះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៨​និង​២០​នាទី យប់​ថ្ងៃ​ទី ១៨ មិថុនា ២០១៤ នៅ​មុខ​វត្ត​ព្រៃ​ស្ពឺ ស្តិតនៅក្នុង​ភូមិ​

អង្គតា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម សង់​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ខ្មៅ មួយគ្រឿង  អត់​មាន​ស្លាក​លេខ តាម​ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​មកដល់​ចំណុច​កើតហេតុ​ក៏​បាន​ទៅបុក​យុវជន​ជា​ព្រូ​រថយន្ត​ម្នាក់ទៀត​ដែល​កំពុង​អង្គុយ លើ​ចិញ្ចើម​ផ្លូវ ដោះ​កង់​រថយន្ត​យី​ឌុប ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4663 ដែល​ធ្លាយ​យក​ទៅ​ប៉ះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​ដោយ​យុវជន​ជា ព្រូ​រថយន្ត​សន្លប់​នៅ​និង​កន្លែងកើតហេតុ​ផងដែរ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កុស​មះ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាម​ផ្លូវច្បាប់​។​

1 2