មានទៀតហើយយុវជនម្នាក់ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្វវ: លើអនិតិជន

0

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវនគរបាលស្រុកអូរជុំចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ទវ:(លើអនិតិជន)កាលពីវេលាម៉ោង៧នឹង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយចន្ទីខាងជើងភូមិក្រលង ឃុំល្អក់ ស្រុកអូរជុំ ចម្ងាយប្រហែលមួយគីឡូម៉ែត្រ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរជុំបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស. ល.ណា អាយុ១១ឆ្នាំជនជាតិគ្រឹងមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យឈ្មោះ ក្រា កាលីន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នា។

របាយការណ៍បានបន្តថា អំពីហេតុរឿងកាលពីវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ ជនសង្ស័យបានល្បួងលួងលោមជនរងគ្រោះទៅទិញស្រាឲ្យឪពុក ជនរងគ្រោះនៅពេលនោះជនរងគ្រោះក៏បានទៅជាមួយហើយជនសង្ស័យក៏បាននាំទៅចម្ការខាងជើងភូមិរំលោពតែម្តង។
ក្រោយការឃាត់ខ្លួនជនសង្ស័យនាំទៅអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់។ យក្ខឡោម