​លោក​ឃ្លោក​រ៉ូ​ស៊ី​ដា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បន្ត​ប្រមូល​លុយ​ពីបទ​ល្មើស​មិន​ខ្វល់​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​

0

​សៀមរាប​៖ជា​យូ​ណាស់​មកហើយ​ដែល​លោក​ឃ្លោក​រ៉ូ​ស៊ី​ដា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ត្រូវបាន​គេ​និយាយថា​កំពុងតែ​យក​តួនាទី​អង្គរ​ភាព​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​គ្រប់​ប្រភេទ​ជាពិសេស​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​និង​ស្របច្បាប់​មិន​ខ្វល់​ពី​កំណែ​ទម្រ​ង​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុនសែន​បន្តិច​សោះឡើយ​ហើយ​ករណីនេះ​លោក​សឿន​សេន​នាយការិយាល័យ​ធ្លាប់​បានធ្វើ​ការអះអាង​ប្រាប់​អ្នកកាសែត​ថា​លោក​មិនបាន​អនុ​ញា​ត្ត​ឲ្យ​មន្ត្រី​របស់លោក​ទៅ​ដាក់​ប៉ុស្ដិ៍​ឬ​ដើ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​នោះឡើយ​។​

​លោក​ប្រធានការិយាល័យ​បដិសេធ​យ៉ាងនេះ​ក្ដី​ក៍វា​សម្ស​ហេតុផល​ដែរ​ប៉ុន្តែ​ទោះបីជា​លោក​សឿន​សេន​បដិសេធ​យ៉ាងណា​ក៍ដោយ​ក៍​គេ​សង្កេតឃើញ​លោក​ស៊ី​ដា​ដែល​គេ​បាន​ស្គាល់​ថា​ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រោម​ឧិ​វាទ​លោក​សឿន​សេន​នោះបាន​នឹង​កំពុងតែ​ធ្វើ​សកម្មភាព​ដេញ​រថយន្ត​ដឹកឈើ​បង្ខំ​ឲ្យ​បង់លុយ​ជា​ថ្នូ​ទៅនឹង​មិនមាន​ការបង្ក្រាប​ប៉ុន្តែ​បើ​រថយន្ត​ដឹក​បទល្មើស​ណា​មិន​បង់លុយ​ឬ​តេ​ប្រាប់​ទេ​គេ​នឹង​ចាប់​ឃាត់ទុក​ប្រគល់​ឲ្យ​ជំនាញ​តែម្ដង​។​

​មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​បង្ហើប​ថា​សកម្មភាព​លោក​ស៊ី​ដា​ដែល​បាន​ប្រមូល​លុយ​ពី​សកម្មភាព​ដឹក​បទល្មើស​គ្រប់​ប្រភេទ​នេះ​បានកើត​មាន​ជា​យូ​ណាស់​មកហើយ​ហើយ​នៅពេល​គេ​ធ្វើ​សកម្មភាព​ប្រដេញ​ម្ដងៗ​គឺ​បាន​បើករថយន្ត​របស់គេ​ម៉ាក​កាមរី​ឆ្លាម​ព័​ណ​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២G1945​លឿន​ដូច​ហោះ​ឬ​ដូច​រឿង​ហុងកុង​អីចឹង​។​

​លោក​ឃ្លោក​រ៉ូ​ស៊ី​ដា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ដែល​ទទួលរង​នូវ​ការចោទប្រកាន់​នេះ​មិនអាច​ធ្វើការ​អត្ថាធិប្បាយ​បំភ្លឺ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​នៅ​ម៉ោង​២​និង​២១​នាទី​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​។​ ​សមត្ថ​មិ​ច្ច​ដដែល​បញ្ជាក់ថា​សកម្ម​ភាព​របស់លោក​ស៊ី​ដា​ដែល​យក​អង្គរ​ភាព​ការិយាល័យ​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​គ្រប់​ប្រភេទ​ជាពិសេស​បទល្មើស​ព្រៃឈើ​នោះ​ជាការ​ផ្គើន​ទៅនឹង​បទបញ្ជារ​របស់់់់់់់់​អ​គ្គ​ស្នងការ​នគរបាល​ជាតិ​ក៍​ដូចជា​មិន​យកចិត្តទុកដាក់​ចំពោះ​កំណែទម្រង់​ស៊ីជម្រៅ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នោះឡើយ​។​download (6)