​មនុស្ស​៣​នាក់​នៅក្នុង​ស្រុក​កោះ​ញែក​រងរបួស​ដោយសារ​គ្រាប់​កំ​ភ្លើង​ក្រុមចោរប្លន់​បាញ់ប្រហារ​

0

​មណ្ឌលគិរី យ៉ាងហោច ណាស់​មាន​មនុស្ស​រង់​របួស​ដោយសា​រ​គ្រាប់កាំភ្លើង​ចំនួន​៣​នាក់​នៅក្នុង​ស្រុក​កោះ​ញែក​ដោយសារ​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម ចូល​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កាលពី​យប់​ថ្ងៃទី ១៨ ខែ មិថុនា ២០១៤​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ផងដែរ ក្រុមចោរ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​

លោក កាន់ ពេញ​អធិការ​ស្រុក​កោះ​ញែក​នៅ​ព្រលឹម​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី ១៩ មិថុនា ២០១៤ បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព​ត័​មាន​ប្រចាំខេត្ត​ក្នុងករណីនេះ​ពិតជា​បានកើត​ឡើង​មែន​ដោយសារ​មាន​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​បានមក​ប្តឹង សមត្ថកិច្ច​ជនរងគ្រោះ​មានឈ្មោះ ប៉ាវ សុភាក់ ភេទ​ប្រុស​មាន​អាយុ ៣១​ឆ្នាំ រងរបួស​យ៉ាងធ្ងន់ធ្ងរ ជាមួយ​ប្រពន្ធ​ឈ្មោះ សៀន ថា និង​ម្នាក់ទៀត​រងរបួស​ដោយ​សារ​ក្រុមចោរប្លន់​បាញ់ប្រហារ​ចំ​

ក្រោម​ផ្ចិត ជា​មន្ត្រី​ប៉ូលីស​ដែល​ចូលទៅ​ជួយ​បណ្តាលអោយ​របួសធ្ងន់​ធ្ង​រទាំង ៣​នាក់​រងគ្រោះ​ក្នុង​អំពើ​ប្លន់​នោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ខេត្ត​រតន​:​គិរី​ទាំងយប់​។​ លោក​បាន​បន្តថា បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​រងគ្រោះ​ប្រាប់ថា ទ្រព្យសម្បត្តិ ដែរ​ក្រុមចោរប្លន់​នោះ​ត្រូវ​ខាតបង់​អស់ មាស ៦​ទៅ​៧​តំឡឹង​និង លុយកាក់​មួ យ​ចំនួន​ទៀត​។​

លោក​អធិការ​បាន​ប្រាប់ថា ករណី​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​នោះ​កើតឡើង​នៅ ភូមិ រង្សី (​ហៅ​ភូមិ​ទី ៩) ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក កើតឡើង​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា ២០១៤ ។​ លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្ត​នៅ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៤ នេះ​វេលា​ម៉ោង​៨​និង​៣០​នាទី​លោក​បាន​ប្រាប់​អ្នកឆ្លើយឆ្លង ព័ត​មាន​យើង​ថា បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​លោក​កំពុង​ចាត់ចែង​មន្ត្រីនគរបាល​

ដែលមាន​កំលាំង​ជាច្រើន​ចុះ​តាម​គោលដៅ​ស្រាវជ្រាវ​វែកមុខ​រក​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​នេះ​តែ​លោក​ពុំទាន់​បាន​បង្ហើប​ពីមុខ​សញ្ញា​នោះឡើយ​តែ​លោក​សង្ឃឹម យ៉ាង​មុតមាំ​ថា​និង​ខិតខំ​អោយ​អស់ពី​លទ្ធភាព ដើម្បី​វែកមុខ​រកមុខ​សញ្ញា​អោយឃើញ​ដើម្បី​យកមក​ដាក់ទោស​ទ​ណ្ឌ័​។​ ​លោក​បាន​បន្តទៀតថា ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ខុស​មួយចំនួន​នៅក្នុង​ខេត្ត​នេះ​តែងតែ​ជាប់អន្ទាក់​របស់​សមត្ថ​កិច្ច​៕​ ​unnamed4 unnamed6