កម្ពុជាត្រូវការដីប្រមាណ២០០០ហិចតានិងកម្មករ៣០០នាក់បន្ថែមសម្រាប់ពង្រីកការដាំដុះបន្ថែមក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ក្រុមហ៊ុន ផេភឺទ្រីកម្ពុជា ត្រូវការដីដាំដុះប្រមាណ២០០០០ហិចតា និងកម្មករ៣០០នាក់បន្ថែមទៀត ដើម្បីពង្រើកកាេដាំដុះ និងធ្វើការនៅក្នុងកសិដ្ឋានបណ្ដុះកូនដើមក្រដាសរបស់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យនិង តាមសាខាខ្លួននៅតាមព្រំដែន ក្នុងភូមិសាស្រ្តខេត្តនេះ។
តម្រូវការនេះបានថ្លែងឡើងកាលពីថ្ងៃទី ២៩ មករា ២០១៨ ខណះលោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ កម្មករនៅក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន ផេភឺទ្រី កម្ពុជា ស្ថិតនៅភូមិ កន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដាំដើមក្រដាស ដម្បីផ្គត់ផ្គង់សម្រាប់រោងចក្រផល្លិតក្រដាស់ A4នៅប្រទេសថៃ។
លោក តិក សុភ័ក ប្រធានសាខា ក្រុមហ៊ុន ផេភឺទ្រីកម្ពុជានៅខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ក្រុមហ៊ុនត្រូវការកម្មករ៣០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះដាំដើមក្រដាសនិងប្រមូលផល នៅតាមស្រុកនិងតាមព្រំដែន ដោយឡែកសម្រាប់កសិដ្ឋាន នៅភូមិស្ថិតនៅភូមិ កន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យយើងនេះត្រូវការកម្លាំងពលកម្ម ប្រជា១០០នាក់បន្ថែមលើកម្លាំង កម្មករដែលកំពុងធ្វើការបច្ចុប្បន្ន ហើយ២០០ នាក់ទៀតសម្រាប់ប្រមូលផល ដើមក្រដាសដែល កាត់ដឹកជញ្ជូនចូលរោងចក្របាន នៅតាមស្រុកព្រំដែនកម្ពុជាថៃ ។
លោក តិក សុភ័ក និយាយទៀតថា៖ ក្រុមហ៊ុនលោកក៍ត្រូវការដីដាំដុះប្រមាណជា២០០០ហិចតាផងដែរក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដើម្បីដាំដើមក្រដាសផ្គត់ផ្គង់រោងចក្រដែលនិង ស្ថាបនាឡើងនៅក្នុងខេត្តនេះ។
លោក ម៉ៅ វណ្ណា អភិបាលរវក្រុងសិរីសោភ័ណ សាទរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកសិដ្ឋានក្នុងភូមិសាស្រ្តខ្លួន នាំអោយពលរដ្ឋអាចទទួលបានការងារបន្ថែម ក្រៅពីការងារដាំដុះកសិផលរបស់គ្រួសារគាត់ លោកអភិបាលរងក្រុងបានជម្រុញអោយពលរដ្ឋ ចូលរួមចូលធ្វើឯកសារចូលក្នុងរបបសន្តិសុខសង្គម និងបំពេញរាល់ឯកសារគតិយុទ្ធ ដើម្បីក្រុមការងារចុះបញ្ជីដីធ្លីមមានលក្ខណះជាប្រពន្ធ ងាយស្រួលធ្វើប័ណ្ណកម្មដិទ្ធជូន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងដែរថា៖ រដ្ឋបាលខេត្តគំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន ដែលបានបើកកសិដ្ឋានបណ្ដុះដើមក្រដាសនៅក្នុងខេត្តបន្ទាយមានជ័យយើង ហើយថ្លែងអំណរគុណើងដែរចំពោះកាផ្ដើមនិងស្ថាបនារោងចក្រ ផល្លិតក្រដាសA4 និងដាំដុះដើមក្រដាសលើផ្ទៃដីប្រមាណ២០០០ហិចតា លោកសង្ឃឹមថា រោងចក្រនិងកសិដ្ឋាននិងប្រើប្រាស់កម្លាំងពលកម្មនៅខេត្តយើងនិងខេត្តជិតខាង ដូចនេះពលរដ្ឋមិនចាំបាច់ចំនាកស្រុកទៅធ្វើការនៅប្រទេសផ្សេងដោយខុសច្បាប់ ដែលបង្ករហានិភ័យគ្រប់បែបយ៉ាង ម្យាងវិញទៀតបងប្អូនកម្មករក៍អាចចំនាយតិចហើយរស់នៅជួបជុំគ្រួសារដោយសុខដមរម្យនា៕ដោយ៖ឃិន គន្ធា