សៀមរាប : ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩ : ៣០ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅត្រង់ចំណុច ឈាងខាងត្បូងស្ថានីយ៍ប្រេងឥន្ធ:សូគីមីប្រមាណជា១៥ម៉ែតនៅបរិវេណផ្សារកណ្តាលក្នុងក្រុងសៀមរាប ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់ទីតាំង កើតហេតុដើម្បីចំណាត់ការទៅតាមនិតិវិធី ។
បើតាមការបញ្ជាក់ពីអ្នកបើករថយន្តបង្កហេតុភេទប្រុសមានអាយុប្រមាណជាង៣០ ឆ្នាំ ដែលបានឈប់រថយន្តដោយភ្លេចដោះលេខ រួច បានអោនរើសកាបូបដៃដែលបានធ្លាក់ក្នុងរថយន្តដោយម្ចាស់រថយន្តបានដាក់ជើងលើហ្ការថយន្តផងនោះក៏ជ្រុលជើងជាន់ហ្កា បណ្តាលឲ្យទៅបុកជាមួយទូ អេ ធី អឹម របស់ធនាគារ S B C បានឲ្យដឹងថា គាត់គ្មានបំណង បើកទៅបុកទូ អេ ធី អឹម នេះទេតែនៅពេលដែលគាត់ឈប់រថយន្តរបស់គាត់ដើម្បី
ចូល ទៅបើក លុយក្នុងធនាគារមួយទៀតដែលនៅទល់មុខនិង ទូ អេ ធី អឹម នេះសម្រាប់តែគាត់បានជ្រុសកាបូបដែលគាត់តែងតែកាន់និងដៃនោះនៅក្នុងរថយន្តគាត់ក៏បានអោនរើសដោយម្ចាស់រថយន្តភ្លេចខ្លួនក៏ជ្រុលជើងជាន់ហ្កា រថយន្តដែលមិនទាន់បានដោះលេខក៏បណ្តាលឲ្យទៅបុកជាមួយទូ អេ ធី អឹម របស់ធនាគារ S B C តែម្តង ។
ដោយនៅក្នុងករណីខាងលើនេះគឺមិនបណ្តាលឲ្យមានអ្នករងគ្រោះនោះទេគឺគ្រាន់តែធ្វើឲ្យខូចខាតរថយន្តបង្កហេតុផ្នែកខាងមុខនិងទូ អេ ធី អឹម របស់ធនាគារ S B C តែប៉ុណ្ណោះ ៕ អត្ថបទ លោក ខេង ខេមរា