បង្ក្រាប​ដុតបំផ្លាញ​ចោលរ​បាំងសាច់​អួន​ខុសច្បាប់​១៣​កន្លែង​បង្គោល​៣៦០​ដើម​និង​លប​លូ​៦​មាត់​នៅក្នុង​តំបន់​ឡូត៍​អភិរក្ស​

0

​កំពង់ឆ្នាំង​៖​ឧ​បរ​ណ៍​ល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​អតីត​ឡូត៍​នេសាទ​រួមមានរ​បាំងសាច់​អួន​ក្រឡា​ញឹក​ចំនួន​១៣​កន្លែង​ប្រវែង​៥៧០​ម៉ែត្រ​បង្គោល​ចំនួន​៣៦០​ដើម​លប​លូ​៦​មាត់​ត្រូវបាន​កំលាំងចម្រុះ​របស់​ខេត្ត និង​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង សហការគ្នា​បង្ក្រាបបាន នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូ​ណ៍​និង​ស្រុក​កំពង់លែង​ហើយ​ឧបករណ៍​ល្មើស​ទាំងនោះ​ត្រូវបាន​ដុត​កំទេច​នៅ​កន្លែង​បទល្មើស​។​ ​លោក សេង ប៊ុន​ឈឿន នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ជា​អ្នកដឹកនាំ ផ្នែក​និង​សង្កាត់​រដ្ឋ បាល​ជលផល សហ​ការណ៍​ជាមួយ​គ​ណះ​បញ្ជា​ការឯកភាព​ស្រុក សហគមន៍​នេសាទ បានអោយដឹង ថា​៖ កម្លាំងចំរុះ​ចុះបង្ក្រាប​ករណី​ខា​លើ​នេះ ចំនួន​២៥​នាក់​រួមមាន​មធ្យោបាយ​កាណូត​តូចធំ ១​គ្រឿង​។​ ​

លោក​បាន​អោយដឹងទៀតថា​៖​ការបង្ក្រាប​បាន​ឧ​បក​ណ៍​នេសាទ​ខុសច្បាប់​នៅពេលនេះ​គឺមាន​ការសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រាប់​ពី​ទីតាំង​បទល្មើស​ទើប​ឈានដល់​ការ​បង្ក្រាបបាន​ឧបករណ៍​ខាងលើនេះ​បាន​ដោយ​ជោគជ័យ​។​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​បានបញ្ជាក់​ផងដែរ​ថា​លោក​សូម​ស្វាគមន៍​ជានិច្ច​រាល់​ព័​ត៌​រ​ដ៏​ជាក់ជ្បាស់​អំពី​បទល្មើស​នេសាទ អោយតែ​នៅក្នុង​ដែន​សមត្ថកិច្ច របស់​ជលផល​លោក​និង​ចុះបង្ក្រាប​ទាំងអស់​។

ឧបករណ៍​ដែល​បង្ក្រាបបាន​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​ធ្វើ​ការដុត​កំទេចចោល​និង​កន្លែង​តែម្តង​។​ ​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​សូម​ធ្វើការ​អំពាវនាវ​ដ​លប​ង​ប្អូន​ប្រជា​នេសាទ​ទាំងអស់​សូម​ធ្វើ​ការនេសាទ​ជា​លក្ខណៈ​គ្រូ​សារ​និង​កុំ​ប្រើប្រាស់​ឧបករណ៍​ណា​ដែល​ច្បាប់​ហាមឃាត់​នៅក្នុង​រដូវ​ត្រី​ពង​កូន​ហើយ​នៅក្នុង​នោះ​កុំ​កាប់​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី និង​សត្វ​គ្រប់​ប្រភេទ ជាពិសេស​កុំ​ប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី​កុំ​ចូលធ្វើ​ការនេសាទ​ក្នុង​ដំបន់​អភិរក្ស​ពូជ​ត្រី និង​ត្រូវ​រួមគ្នា​អនុវត្តន៍​គោលនយោបាយ ទាំង​៩​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យើង ដើម្បី​ការពារ​និរន្តរភាព​ពូជ​ត្រី សម្រាប់​អោយ​កូនចៅ ជំនាន់​ក្រោយ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ ​

លោកនាយខ​ណ្ឌ័​បានអោយដឹង​បន្ថែមទៀតថា​៖​កន្លងមក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​តែង​បាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដែលជា​ដៃគូ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ជលផល​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​សហគមន៍​នេសាទ​នៅក្នុង​ខេត្ត​ដើម​ម្បី​អោយ​ពួគគាត់​បាន​យល់ច្បាស់​និង​ចូលរួម សហការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទទួលបាន​ប្រសិទ្ធ​ភាណ​ខ្ពស់​៕ ​21 32 22