បន្ទាុយមានជ័យ : កំពុងបើកម៉ូតូបណ្តើរក្មេងស្រី២នាក់ ត្រូយុវជនវស្ទាវម្នាក់ស្ទុះចេញមកកាប់៣ដាវសាម៉ួរ៉ៃបណ្តាលអោយរបួសធ្ងន់ធ្ងរ ។ ជនសង្ស័យអាចជាគូប្រជែងដណ្តើមស្នេហ៍គ្នា ។ ហេតុការណ៍នោះកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា : ជនរងគ្រោះ ឈ្មោះរឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។.
ក្រោយធូរស្បើយបន្តិច ជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា: មុនពេលកើតហេតុ ខ្លួនបានបើកបរម៉ូតូ១គ្រឿង បណ្តើរក្មេងស្រីចំនួន០២នាក់ដែលបានបើកនិងជិៈម៉ូតូ១គ្រឿងដែរ។
ពេលមកដល់ផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ក៏ស្រាប់តែមានយុវជនមិនដឹងគ្នាប៉ុន្មាននាក់ជិៈម៉ូតូ០១គ្រឿង មិនស្គាល់អត្តសញ្ញាណបានជិៈតាមពីក្រោយ ហើយបានពួយកាប់ទៅលើខ្លួនដោយគ្មានមេត្តាបណ្តាលអោយរបួសធ្ងន់ធ្ងរត្រង់ក្បាលផ្នែកខាងក្រោយ០១កន្លែង , របួសក្បាលផ្នែកខាងមុខ០២កន្លែង។
តមក ខ្លួនសន្លប់បាត់ស្មារតី ហើយត្រូវគេបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
លោកយ៉ត សុផល និយាយថា: ករណីហឹង្សាដោយចេតនានេះ វាទំនងជាយុវជនបង្កជាគូប្រជែងដណ្តើមស្នេហ៍ពីជនរងគ្រោះ ។ ប៉ុន្តែ នគរបាលបាននឹងកំពុងស្រាវជ្រាវ កំណត់មុខសញ្ញានៅមិនទាន់សន្និដ្ឋានយ៉ាងណានៅឡើយ ។
ជាករណីគំនុំឬក៏រឿងស្នេហាឬយ៉ាងណា នឹងដឹងក្នុងពេលរកមុខជនបង្កឃើញ៕ដោយ៖ឃិន គន្ធា