បុណ្យបួងសួងនិងបុណ្យមាឃបូជារាប់បាតព្រះសង្ឃ៥០០អង្គនឹងធ្វើ២ថ្ងៃនៅប្រាសាទបន្ទាយឆ្មារ

0

បន្ទាុយមានជ័យ : បុណ្យបួងសួងនិងបុណ្យមាឃបូជារាប់បាតព្រះសង្ឃ៥០០អង្គនឹងធ្វើ២ថ្ងៃនៅប្រាសាទបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យថ្ងៃទី៣១មករា និង១កុម្ភះឆ្នាំ២០១៨នេះ ដែលរៀបចំដោយរដ្ឋបាលខេត្ត ស្រុក អ្នកតំណាងរាស្ត្រ ក្រុមការងាររបស់លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ និងសហគមន៍មូលដ្ឋានព្រមទាំងកងកម្លាំង រាជការសុីវិលគ្រប់ស្ថាប័ន មន្ទិរអង្គភាព។
នៅល្ងាចថ្ងៃទី៣១មករា. មានការជួបជុំញាតិមិត្ត ពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើពិធីសែនក្រុងពាលី។ ពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្តុ និងនិមន្តព្រះសង្ឃសម្តែងធម៍ទេសនា។ លុះដល់យប់មានពិធីប្រកាសមាឃបូជា។
ឱកាសនោះ លោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងប្រតិភូភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិលកងកម្លាំង ពុទហធបរិស័ទបានបានរៀបចំ ពិធីថ្វាយគ្រឿងសក្ការៈបូជាគ្រឿងក្រអូប ទៀន ធូប ម្លូ ស្លា បារី ផ្លែឈើ បង្អែម ចង្អាប គ្រប់មុខ ថ្វាយដល់ព្រះរូបអវតាលោកិស្វរៈ មៅជញ្ជាំងខាងលិចនៃប្រាសាទបន្ទាយឆ្មារដែលទើបសម្រួលថ្មនិងជួសជុលរួច ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ប្រជាជនកម្ពុជាក្នុងភូមិស្រុកខេត្តទូទាំងប្រទេស ក្រៅប្រទេសនិងដល់ប្រទេសកម្ពុជាអោយបន្តមានសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មានលាភមានយស។
និងសុំលាងបាប អកុសលទាំងអម្បាលដែលបានប្រព្រឹត្តកន្លងមក។
លុះដល់ព្រឹកថ្ងៃទី១កុម្ភះ នឹងមានបទនមស្សការព្រះរតនត្រ័យ សមាទានសីលម្តងទៀត ហើយធ្វើសត្តប្បករណអភិធម្ម បង្សុកូល និងនិមន្តព្រះសង្ឃចំនួន៥០០អង្គគោចរបិណ្ឌបាត្រជាកិច្ចបង្ហើយបុណ្យ។
ក្រុមការងាររៀបចំនិងអាចារ្យមង្គលក្នុងពិធីអោយដឹងថា: ពិធីបួងសួងនោះគឺដើម្បីរំលឹកគុណ ចំពោះដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ រួមទាំងព្រះមហាវីរ:ក្រត្រជ័យវរ្ម័នទី៧ និងព្រះមហាក្សត្រី ព្រះរាជបុត្រស្រិន្ទ្រកុមារ:និងសេនា បុព្វបុរស វីរបុរស យុទ្ធជននារី ប្រជាពលរដ្ឋដែលបានបុជាជីវិតក្នុងហុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
សូម បួងសួងចំពោះព្រះបារមីដ៏សក្តិសិទ្ធិទាំងអស់ ពិសេសបារមីប្រាសាទបន្ទាយឆ្មារ និងប្រាសាទជុំវិញនោះ សូមប្រោសប្រទានពរសព្វសារធុការពរជ័យនុងផ្តល់សេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រទេសជាតិ ក៏ដូចជាខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋជារៀងរហូតតទៅទៀត៕ ដោយ៖ឃិន គន្ធា