កំពង់ធំ=ក្រុងស្ទឹងសែនមានប្រវែងមិនបាន១គឺឡូដីផងតែអាជ្ញាធ័រក្រុងគ្មានសមត្ថភាពក្នុងការរៀបចំអោយបានស្អាតបាតធ្វើអោយមានការរិះគន់ពីរមជ្ឍដ្ឋានភ្ញៀវជាតិនិងអន្ដរជាតិដែលបានឆ្លងកាត់និងមកស្នាក់នៅលេងកំសាន្ដក្នុងខេត្តនេះមិនតែប៉ុណ្ណោះក៏បានរិះគន់ខ្លាំងៗផងដែរពីរប្រជាពលរដ្នដែលរស់នៅក្នុងក្រុងនេះចំពោះអាជ្ញាធរក្រុងស្ទឹងសែនដែលព្រងើយកន្តើយក្នុងការគ្រប់គ្រង់របស់ខ្លួនបណ្ដែតបណ្ដោយអោយមានសំរាមនិងក្រលុកដក់ទឹកធំៗនៅក្បែររូបដំរីជាន់ខ្លាដែលជានិមិត្តរូបសំគាល់ខេត្តផងដែរ។
ចំពោះការរិះគន់ខ្លាំងៗពីរប្រជាពលរដ្ន៣ចំនុចមាន ១ នៅនិងបរិវេនរូបដំរីជាន់ខ្លាដែលជានិមិត្តរូបដ៏សំខាន់សំរាប់ខេត្តទាំងមូលនិងជាទីសក្ការះបូជា ឥឡូវនេះត្រូវបានប្រជាពលរដ្នដែលបានលក់ដូរចំណីរអាហារពេលល្ងាចចោលសំរាមរាយប៉ាយលើចិញ្ចើមផ្លូវ លាយលំនិងកំទេចកំទីធ្យូងកាកសំណល់ផ្សេងៗដែលបានចាក់និងទឹកដកលើកំណាត់ផ្លូវដែលថ្នល់បានខូចធ្វើអោយជះខ្លិនឆ្អេះឆ្អាប។
២ នៅលើទ្រូងផ្លូវចំកណ្ដាលក្រុងដែលបានកាត់ជៀរផ្ការួចហើយពុំមានចំណាត់ការក្នុងការប្រមូលសំរាមចេញធ្វើអោយសំរាមគរពូនលើគ្នានៅលើទ្រូងផ្លូវតាមដងផ្លូវ។ ៣ កំណាតផ្លូវ១កន្លែងក្រោយផ្សារកំពង់ធំជាប់និងរបង ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំឥឡូវនេះត្រូវបានម្ចាស់ផ្សារបានយកធ្វើជាកន្លែងលក់ដូរយ៉ាងគគ្រឹកគ្រេងហើយយកថ្លៃផាស៊ីចំនួន១០០០រៀលពេលព្រឹក និងពេលល្ងាច១០០០រៀល ធ្វើអោយប្រជាពលរដ្នដែលបានលក់ដូរតិចតួចនោះរអូរទាំថាអោយតែថ្លៃផាស៊ីក៏មិនគ្រាន់ផង។
រីឯចំណតតាស៊ីវិញមានភាព រញែរញ៉ៃយគ្មានសណ្ដាប់ធ្នាប់ប្រសេចប្រសាចពេញផ្លូវព្រោះតែដេញចាប់ម៉ូយធ្វើអោយមានការឈ្លោះគ្នារវាងអ្នកជិះនិងអ្នកចាប់ម៉ូយ។ ពួកគាត់បានបន្ដទៀតថាអាជ្ញាធរក្រុងស្ទឹងសែន រួមជាមួយមន្ទឺរសាធារណះការនិងដឹកជញ្ចូន និងមន្ទឺរបរិដ្ថានបានរួមគំនិតគ្នា ត្រូវរូវគ្នា គ្មានវិធានការស្តារត់និងរៀបចំក្រុងអោយមានសោភ័នភាពស្អាតបាតក្នុងក្រុងស្ទឹងសែន នោះទេគឺមានតែគំរោងតែមិនដែលចុះមកសំអាតម្ដងណាឡើយកត្តានេះហើយដែលធ្វើអោយផ្លូវនៅក្បែររូបដំរីជាន់ខ្លាមានសភាពក្រឡុកដក់ទឹកកាន់តែធំឡើងៗ ឯទីផ្សាចេះតែវាតយកផ្លូវធ្វើជាកន្លែងលក់ដូរ៕