(ខេត្តព្រះវិហារ): លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា នៅវេលាម៉ោង៩.៤៦នាទីថ្ងៃទី៤ ខែគុម្ភះ ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំង៦នាក់ រថយន្ត២គ្រឿង រួមនិងវិទ្យុទាក់ទង៦គ្រឿង ចុះធ្វេីការបង្ក្រាបករណីប្រេីប្រាស់ ចែកឆាយ និងរក្សាទុក នូវសារធាតុញៀន នៅចំណុចភូមិ សែន ជ័យ ស្ថិតក្នុងឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។
ជាលទ្ផផលឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ឈៀង ឆា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឈេីទាលគង ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតវត្ថុតាងមួយចំនួន រួមមាន រថយន្តកាមរី សេរី៩៥ ពណ៏ស ពាក់ស្លាកលេខបាត់ដំបង ២A.២៥.៦៩មួយគ្រឿង ថ្នាំញៀនប្រភេទក្រាមពណ៏សថ្លាចំនួន១កញ្ចប់ =២,៦៣ ក្រាម ទូរស័ព្ទដៃ១គ្រឿង។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តថា ក្រោយពីបានស្តាប់នូវចម្លេីលសារភាពរបស់ជនសង្ស័យរួច និងដោយបានការអនុញ្ញាតិពីព្រៈរាជអាជ្ញារង លោក សេង ម៉េងស្រុន កម្លាំងកង អាវុធហត្ថស្រុកជាំក្សាន្តចំនួន៩នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជ អាវុធហត្ថស្រុក ចុះទៅធ្វេីការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉ន អាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចភូមិស្រអែមខាងជេីង ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅវេលាម៉ោង១០,៣០នាទី ថ្ងៃដដែលដកហូតវត្ថុតាងបាន ម៉ូតូម៉ាកវេវ ពណ៏ផ្កាឈូក គ្មានស្លាកលេខ ១គ្រឿងថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន៤កញ្ចប់ធំ=៩,២១ក្រាម លុយខ្មែរចំនួន១៣៥០០០៛ ទូរស័ព្ទដៃ១គ្រឿង។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់បន្ថែមអោយដឹងទៀតថា នៅវេលាម៉ោង១១,០០នាទីថ្ងៃដដែលនេះផងដែរ កម្លាំងបានបន្តចុះធ្វេីការឆែកឆេរផ្ទះសំណាក់មួយកន្លែងមានយីហោឈូក ទេព និងធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់បន្ថែមទៀត ដោយមានឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃំុកេីតហេតុខាងលេី និងដកហូតវត្ថុតាង ថ្នាំញៀនម្សៅក្រាមពណ៏សថ្លាចំនួន៤កញ្ចប់=០,៧៦ក្រាមទូរស័ព្ទដៃ១គ្រឿងរួមទាំងសម្ភារៈប្រេីប្រាស់ និងថង់វេចខ្ចប់មួយចំនួន។
លោកថា បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណំុរឿងតាមនិតិវិធីដេីម្បីបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមច្បាប់៕ សួនលីណា