​មហាសេដ្ឋី​ចិន​អញ្ជើញ​អ្នកក្រីក្រ​នៅ អាមេរិក​១០០០​នាក់​ញាំ​អាហារ​ថ្ងៃត្រង់​

0

​មហាសេដ្ឋី​ជនជាតិ​ចិន​លោក Chen Guangniao ត្រូវបាន​គេ​ស្គាល់​ថា​ជាម​ហា សេដ្ឋី​ដែលមាន​ចិ​ត្ដ​សប្បុរសធម៌​បំផុត​ក្នុងប្រទេស​ចិន ដោយ​លោក​ប្រកាស អញ្ជើញ​ពលរដ្ឋ​ក្រីក្រ​នៅ​អាមេរិក​ចំនួន ១.០០០​នាក់​ញាំ​អាហារ​ថ្ងៃត្រង់​ជាមួយ លោក​នៅ​ទីក្រុង​ញូវយ៉ក​នា​សបា្ដហ៍​ខាង មុខ ហើយ​ថែមទាំង​ផ្ដល់ប្រាក់​ទុកដូចជា កាដូរ​ម្នាក់​៣០០​ដុល្លារ​ទៀតផង ។​ ​លោក​ក្លាយជា​មហាសេដ្ឋី​អាស្រ័យ ទៅលើ​ការងារ​កែច្នៃ​សម្ភារ​វេច​ខ្ចប់ ពិសេស​គឺ​បា្ល​ស្ទិ​ក​ខ្យល់​សម្រាប់​វេច​ខ្ចប់ សម្ភារ និង​ភេសជ្ជ​បំពង់​“​ខ្យល់​បរិសុទ្ធ​”​។

លោក​កំពុង​បង្ហាញ​ឱ្យ​អាមេរិក ឃើញថា ការធ្វើ​មានបាន​ធ្វើជា​មហាសេដ្ឋីរ​បស់ ពលរដ្ឋ​ចិន​មិន​ដោយសារតែ​អំពើ​ពុក រលួយ​ដូច​ការរិះគន់​ថ្កោលទោស​ពី​បណ្ដា ប្រទេស​លោកខាងលិច​នោះឡើយ ។ ​លោក Chen Guangniao បានប្រកាស តាម​សារព័ត៌មាន​ញូវយ៉ក​ថា​មរ​បស់ អាមេរិក​អញ្ជើញ​ពលរដ្ឋ​ក្រីក្រ​នៅ​អាមេរិក​ចំនួន​១.០០០​នាក់​ញាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​នា​ថ្ងៃទី​២៥ មិថុនា ក្នុង ភោជនីយដ្ឋាន Boathouse ។ ក្រោយ ញ៉ាំ​អាហារ​រួច លោក​នឹង​ជូន​ប្រាក់​៣០០ ដុល្លារ​សម្រាប់​ការចាយវាយ​ចាំបាច់ ។​

​បើទោះបី​មាន​ពលរដ្ឋ​ក្រីក្រ​រហូត ដល់​ជិត​ពាក់កណ្ដាល​នៅក្នុង​ក្រុង ប៉ុន្ដែ គេ​មិនអាច​សន្និដ្ឋានថា​មាន​ពលរដ្ឋ​ប៉ុន្មាន នាក់ ដែល​មក​ញ៉ាំ​អាហារ​ថ្ងៃត្រង់​តាម ការអញ្ជើញ​របស់​មហា​សេដ្ឋី​ចិន​នោះ ឡើយ ។ អាហារ​ថ្ងៃត្រង់​រួមមាន​ដំឡូង បារាំង​ចៀន តម្លៃ​២៦​ដុល្លារ​១​កញ្ចប់ និង នំប៉័ង​១​កន្ដ្រក​តម្លៃ​១២​ដុល្លារ ។

សកម្ម ភាព​របស់លោក គឺ​ដើម្បី​បង្ហាញ​ពី​ទំនាក់ ទំនង​យ៉ាង​ល្អប្រសើរ​រវាង​ពលរដ្ឋ​ចិន​នឹង ពលរដ្ឋ​អាមេរិក ។ មកទល់ពេលនេះ មាន​ពលរដ្ឋ​២៥០​នាក់​បាន​ឯកភាព​ចូល រួម​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​តាម ការចុះផ្សាយ​លើ​សារព័ត៌មាន ។ ​សកម្មភាព​របស់លោក​កើតឡើង​នៅ ពេលដែល​មានមតិ​ជុំវិញ​ពិភពលោក ដល់​មហាសេដ្ឋី​នៅ​ប្រទេស​ចិន ដែល ភាគច្រើន​រកប្រាក់​បាន​ដោយ​អំពើ​ពុក រលួយ ។ ចំណែក​រូបលោក​ក្លាយជា​អ្នក មាន​ដោយ​ដៃ​ទាំង​២ មិន​ដូច​អ្វីដែល​គេ បាន​និយាយ​នោះគេ ។ ​

លោក Chen Guangniao អាយុ​៤៥​ឆ្នាំ ជា​បុគ្គល​មួយរូប​ក្នុងចំណោម​៤០០​រូប មានទ្រព្យ​សម្បត្ដិ​ច្រើនជាងគេបង្អស់​ក្នុង ប្រទេស​ចិន ប៉ុន្ដែ​លោក​ត្រូវបាន​គេ​ស្គាល់ ច្រើន​តាមរយៈ​សកម្មភាព​មនុស្សធម៌ និង​មិន​ប្រកាន់ខ្លួន អាច​ចុះចូល​បានជា មួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ។ កាលពី ដើមឆ្នាំ​២០១៤​នេះ លោក​ក៏​ធ្លាប់បាន ដេញថ្លៃ​ទិញយក​សារព័ត៌មាន The New York Times ឬ World Street Journal ប៉ុន្ដែ​មិនបាន​សម្រេច​ទាំង​២