ស្ថានភាពហិង្សាការវាយប្រហារពី ក្រុមឧទ្ទាមអ៊ិស្លាមដែលមានភាពជិតស្និទ្ធ ជាមួយក្រុមអាល់កៃដា កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះបាន គ្រប់គ្រងស្ថានីយចម្រាញ់ប្រេងដ៏ធំបំផុត ក្នុងប្រទេសនេះ ។ សកម្មភាពវាយប្រហាររបស់ក្រុម ឧទ្ទាមក្នុងគោលដៅគ្រប់គ្រងតំបន់ភាគ ខាងជើងអ៊ីរ៉ាក់ទាំងមូល ហើយឆ្ពោះទៅ គ្រប់គ្រងទីក្រុងបាដាដទៀតផង ដែលជា ចំណុចរដ្ឋាភិបាលទីក្រុងបាដាដព្រួយបារម្ភ ហើយស្នើដល់កម្លាំងទាហានអាមេរិក បើកការវាយប្រហារតាមដែនអាកាសទៅលើក្រុមឧទ្ទាម ISIL ។
រោងចក្រចម្រាញ់ប្រេង Baiji ស្ថិត នៅក្នុងខេត្ដ Salaheddin ចម្ងាយពីទីក្រុង បាដាដ២០០គីឡូម៉ែត្រនៅភាគខាងជើង ខ្មាន់កាំភ្លើងបានបើកការវាយប្រហារគ្រប់ ទិសដោយប្រើកាំភ្លើងយន្ដ គ្រាប់បែក ត្បាល់ ធ្វើឱ្យឃ្លាំងស្ដុកប្រេងជាច្រើន កន្លែងត្រូវឆាបឆេះ ។ ប្រធានគ្រប់គ្រង ស្ថានីយចម្រាញ់ប្រេងអ៊ីរ៉ាក់បានឱ្យដឹងថា នៅពេលនេះក្រុមឧទ្ទាមបានគ្រប់គ្រង៧០ ភាគរយរោងចក្រចម្រាញ់ប្រេងរបស់ អ៊ីរ៉ាក់ ។ នៅពេលនេះ រដ្ឋាភិបាលអ៊ីរ៉ាក់ដូចជា អសមត្ថភាពទប់ទល់នឹងក្រុមឧទ្ទាមក៏បាន ស្នើដល់អាមេរិកបើកការវាយប្រហារពី លើដែនអាកាសឱ្យបានឆាប់បំផុត បើមិន ដូច្នោះទេ អ៊ីរ៉ាក់នឹងជួបវិបត្ដិយ៉ាងខ្លាំងជា មិនខាន ។
នាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់ លោក Nouri Maliki បានអំពាវនាវឱ្យពលរដ្ឋអ៊ីរ៉ាក់ សាមគ្គីប្រឆាំងនឹងក្រុមឧទ្ទាម ISIL ជា សម្ពន្ធមិត្ដរបស់ក្រុមជនជាតិអ៊ិស្លាម និកាយសាន់នី ដែលជាក្រុមប្រឆាំងនឹង រដ្ឋាភិបាលអ៊ីរ៉ាក់ដែលដឹកនាំដោយនិកាយ ស៊ីអ៊ីត ។ ពាក់ព័ន្ធនឹងសំណើឱ្យអាមេរិកជួយ កាលពីថ្ងៃទី១៨ មិថុនា ប្រធានាធិបតី អាមេរិកបារ៉ាក់ អូបាម៉ា បានជួបពិភាក្សា ជាមួយសមាជិកជាន់ខ្ពស់ សភាអាមេរិក ពិភាក្សាពីវិបត្ដិនៅប្រទេសអ៊ីរ៉ាក់ ។
លោកអូបាម៉ា បានបញ្ជាក់ថា លោកនឹង ត្រួតពិនិត្យលើវិធីសាស្ដ្រមួយចំនួនដែល អាចជួយដល់អ៊ីរ៉ាក់ទប់ទល់នឹងការវាយ ប្រហារពីក្រុមភេរវករ ។ នៅក្នុងជំនួប ពិភាក្សានោះ តំណាងរាស្ដ្រមួយចំនួនមក ពីគណបក្សសាធារណរដ្ឋមិនឯកភាពនឹង ការបញ្ជូនទាហានអាមេរិកត្រឡប់ទៅ កាន់អ៊ីរ៉ាក់ឡើយ ប៉ុន្ដែមេបញ្ជាការកង ទ័ពអាមេរិក លោក Matin dempsey បាន ប្រកាសថា ការវាយប្រហារទៅលើក្រុម ISIL ជាការចាំបាច់ដើម្បីការពារផល ប្រយោជន៍របស់អាមេរិក