ខេត្តរតនគិរីៈ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរម
ណីយដ្ឋាននានាក្នុងខេត្តរតនគិរី បានសម្តែងនូវការសាទរយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ដូចជាការសំដែងរបាំប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចជាដើម។
ជាពិសេសការរៀបចំពិធីអបអរឆ្នាំថ្មីឆ្នាំសកល២០១៨នេះ ដែលបានបង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ឲ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជា ដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។
អាជីវករលក់វត្ថុអនុស្សាវរីយ៍រួមមាន÷ ក្រម៉ា កន្សែង ខោ អាវ ។ល។ ជាស្នាដៃពិតៗដែលផលិតបានរៀបរាប់ថា ការលក់ដូររយះពេលបីថ្ងៃ ក្នុងអំឡុងចូលឆ្នាំចិនវៀតណាម ដោយគិត ពីថ្ងៃទី១៥-១៦-និង១៧ កុម្ភ:ឆ្នាំ២០១៨នេះ មានការកាក់កប គ្រាន់បើ ដោយលក់ក្នុងមួយថ្ងៃបានជាង
៣០០០០០.រៀល។ អ្នកដំណើរកំសាន្តជាភ្ញៀវទេសចរណ៍ជាតិមកពីខេត្តតាកែវឲ្យដឹងថា ដំណើរកំសាន្តរបស់ពួកគាត់ជាលក្ខណ:គ្រួសារមកដល់ខេត្តរតនគិរី ពិតជាមានអារម្មណ៍ថាសប្បាយក្រៃលែងបំផុត ទេសភាពល្អៗបានទាក់ទាញផ្តិតអារម្មណ៍ ជាពិសេសតាមរមណីយដ្ឋានជាច្រើនយ៉ាងសំបូរណ៍បែបមានក្នុងខេត្តដាច់ស្រយ៉ាលមួយនេះ។
គណៈកម្មការណ៍រមណីយដ្ឋានបឹងយក្ខឡោមលោក វេន ចឹក បានឲ្យដឹងថា អំឡុងពេលបីថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៨នេះ ទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការកើនឡើងរហូតដល់ដប់ម៉ឺននាក់បើប្រៀបធៀបនិងឆ្នាំ២០១៧មានការកើនឡើងខុសពីការគ្រោងទុក ដោយសារសន្តិសុខសណ្តាប់ធ្នាប់ល្អ មានការចូលរួមការពារពីសមត្ថកិច្ច ចរាចរណ៍ជើងគោក កម្លាំងប្រជាការពារ ដើម្បីសម្រួលចរាចរណ៍និង សេវ៉ាកម្មរហ័សទាន់ចិត្តបំរើភ្ញៀវចូលទស្សនាកំសាន្ត ទី កន្លែងភ្ញៀវអង្គុយកំសាន្តប្រកបដោយផាសុខភាពអនាម័យល្អ។
គណ:កម្មាការរូបនេះបន្តថា ការរៀបចំទីរមណីយដ្ឋានក្នុងឆ្នាំនេះមានសណ្តាប់ធ្នាប់ល្អ គឺ មិនឲ្យអាជីវករលក់របស់ហូបចុះទៅលក់ក្បែរទឹកបឹងឡើយ ជៀសវាងចោលសម្រាមរាយប៉ាយធ្លាក់ចូលទៅក្នុងបឹង ដោយឲ្យពួកគាត់មកលក់នៅខាងលើទាំងអស់គ្នា។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងថា ភ្ញៀងទេសចរណ៍ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០១៨ នេះ មានចំនួន៩,៧៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩,៥០៥ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៥៨ នាក់ មានការកើនឡើងសរុប៥៦.៣ភាគរយ ក្នុងនោះមានភ្ញៀវជាតិមានការកើនឡើង៥៧,២ ភាគរយ និង ភ្ញៀវអន្តរជាតិកើនឡើង៣១,០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លង
ទៅ។
លោកប្រធានមន្ទីបន្ដថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនឲ្យមានការតំឡើងថ្លៃនាឱកាសចូលឆ្នាំសកល ឆ្នាំ២០១៨នោះទេ៕ យក្ខឡោម