ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៏១៥កើតខែផល្គុនឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី០១ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមហ៊ុន China Gas ដែលជាក្រុមហ៊ុនផលិត ចែកចាយនិងលក់Gasធំជាងគេនៅប្រទេសចិនបានជួបសំដែងការគូរសមនិងពិភាក្សាជាមួយ ឯកឧត្តម យន្ត មីន លើគម្រោងធ្វើអាជីវកម្ម ហ្កាស នៅខេត្តព្រះសីហនុ ។
លោក Deng Yao Bo អគ្គនាយករងក្រុមហ៊ុន China Gas បានអោយដឹងថា ក្រុមហ៊ុនមានគោលបំណងបីចំណុចធំ៖
១.លក់ហ្កាស ២.បង្កើតភ្លើងដោយប្រើហ្កាសធម្មជាតិ(NPG) ៣.តបណ្តាញបំពង់ហ្កាសតាមផ្ទះប្រជាពលរដ្ឋ។
លោក Deng Yao Bo បានបញ្ជាក់ថា ហ្កាសដែលគ្រោងធ្វើអាជីវកម្មនេះមានពីប្រភេទ ១. ប្រភេទ LPG ២.ប្រភេទ NPG.
លោក បញ្ជាក់បន្ថែមថា ប្រសិនជា ឯកឧត្តម អភិបាលខេត្តព្រះសីហនុផ្តល់ឱកាស ក្រុមហ៊ុននឹងឡើងគម្រោងដើម្បីអោយអ្នកជំនាញចុះធ្វើការសិក្សាភ្លាម។
ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្វាគមន៏ចំពោះ ក្រុមគណៈប្រតិភូក្រុមហ៊ុន China Gas ដែលចាប់អារម្មណ៏មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន ក៏បានស្នើអោយក្រុមហ៊ុនងាកមកចាប់អារម្មណ៏លើការងារវិនិយោគទឹកកខ្វក់មុនបង្ហូរចូលសមុទ្រផងដែរ។
សំណើនេះ លោក Deng Yao Bo ឆ្លើយតបថានឹងអោយក្រុមហ៊ុនទឹកកខ្វក់មកសិក្សាលើគម្រោងនេះដែរ។