មណ្ឌលគិរី៖ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមបានចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយកយកទ្រព្យសម្បត្តិអស់ជាច្រើនហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៨ខែមិថុនា២០១៤ស្ថិតក្នុងភូមិរង្សី (ហៅភូមិទី៩) ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្តាលអោយ មានមនុស្សរង់របួសដោយសារគ្រាប់កាំភ្លើងចំនួន៣នាក់ផងដែរ។
លោកកាន់ពេញអធិការស្រុកកោះញែកបានអោយដឹងថា ជនរងគ្រោះមានឈ្មោះប៉ាវសុភាក់ភេទប្រុសមានអាយុ៣១ឆ្នាំរងរបួសយ៉ាងធ្ងន់ធ្ងរជាមួយប្រពន្ធឈ្មោះសៀនថានិងម្នាក់ទៀតរងរបួសដោយសារក្រុមចោរប្លន់បាញ់ប្រហារចំក្រោមផ្ចិតជាមន្ត្រីប៉ូលីសដែលចូលទៅជួយអន្តរាគមន៍ ជនរងគ្រោះទាំង៣នាក់ក្នុងករណីប្លន់នេះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅខេត្តរតន:គិរីទាំងយប់។
បើតាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់អោយដឹងថា ទ្រព្យសម្បត្តិ ដែរក្រុមចោរប្លន់នោះត្រូវខាតបង់អស់មាស៦ទៅ៧តំឡឹងនិងលុយកាក់មួយចំនួនទៀត។
លោកញ៉ែមវ៉ាន់នីស្នងការនគរបាលខេត្តមណ្ឌលគិរីបានប្រាប់អ្នកឆ្លើយឆ្លង អ្នកសារព័ត៍មានយើងនៅព្រឹកនេះថា បន្ទាប់ពីមានករណីនេះកើតឡើងលោកកំពុងចាត់ចែងមន្ត្រីនគរបាលដែលមានកំលាំងជាច្រើនចុះតាមគោលដៅស្រាវជ្រាវវែកមុខរកជនសង្ស័យក្នុងអំពើប្លន់នេះតែលោកពុំទាន់បានបង្ហើបពីមុខសញ្ញានៅឡើយទេ។