ខេត្តព្រះសីហនុ
នារសៀលថ្ងៃសុក្រ១រោច ខែ ផល្គុណ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធការក្រសួងទេសចរណ៏និងជា អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។
លោក ផៃ ប៊ុនវណ្ណៈ មានប្រសាសន៏ថា រដ្ឋបាលខេត្តព្រះសីហនុ សូមគាំទ្រទាំងស្រុងចំពោះសកម្មភាពកីឡារត់ពាក់កណ្តាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុនេះ។
លោក បន្តថាព្រឹត្តិការណ៏រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុមិនមែនទើបតែលើកទី១នោះទេ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកូតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាក្ខណៈអន្តរជាតិនេះបានធ្វើឡើងជាររៀងរាល់ឆ្នាំស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដោយផ្តោតលើគោលបំណងសំខាន់បី៖១.ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ២.ផ្សព្វផ្សាយបំផុសស្មារតីស្រលាញ់បរិស្ថានតំបន់ឆ្នេរសមុទ្រយើង ៣.ដើម្បីរកផលចំណេញសំរាប់ជួយសង្គម ។ការងារនេះ
ខេត្តព្រះសីហនុកន្លងមកបានរៀបចំបានចំនួន៧ដងរួចមកហើយ។
ឯកឧត្តម បន្តថាការរត់នេះនឹងចាប់ផ្តើមនៅម៉ោង៦.០០ព្រឹកនៅថ្ងៃទី១១ខែមីនាឆ្នាំ២០១៨ដោយចេញដំណើរពីឆ្នេរអូរឈើទាល។
ការរត់នេះមានបីប្រភេទចំងាយផ្លូវ ទី១.ចំងាយ៣គម ទី២.ចំងាយ១០គម ៣.២១គម។
ចំនួនអ្នកចូលរួមរត់ឆ្នាំនេះមានចំនួនជាង១០០០នាក់ ក្នុងនោះ ជនបរទេសមានចំនួនជាង១០០នាក់ភាគច្រើន ជនជាតិជប៉ុន អាមេរិច និង អង់គ្លេស។
ឯកឧត្តម វ៉ាត់ ចំរើន ស្នើអោយមានការជួយជ្រោមជ្រែងដើម្បីកីឡានេះកាន់តែមានការប្រសើរឡើងថែមទៀត៕