កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​ខេត្តសៀមរាប​

0

​សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ បង្កា ទប់ស្កាត់​និង បង្ក្រាប បទល្មើស​នេសាទ​ខុសច្បាប់​ក៏ដូចជា​ដើម្បី​ធានាបាន​នូវ​ពូ​ជម​ច្ចា​ជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត នៅលើ​ផ្ទៃ​ជលសារ បឹង​ទន្លេសាប​នោះ​។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៤​នេះ​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ដោយ​អនុវត្តតាម​បទបញ្ជា​ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ក៏ដូចជា ឯ​.​ឩ ឩ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ដោយមាន​ការចូលរួម​ពី​កម្លាំងចំរុះ​ផង​នោះ​។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្កា ទប់ស្កាត់​និង បង្ក្រាប បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​នេះ​នៅ​ចំណុច​ចម្ងាយ​ពី​២០០ ម៉ែត ទៅ ៣០០ ម៉ែត ខាងលិច​ដែន​អភិរក្ស​អតីត​ឡូត៍​លេខ​៤ ក្នុងភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ខេត្តសៀមរាប​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​បានធ្វើ​ការបង្ក្រាប​ដោយ​ទទួលបាន​នូវ​លិទ្ធ​ផល​ជាក់ស្តែង​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ភេទ​ប្រុស​បាន​ចំនួន​១១​នាក់ ជា​ជនជាតិ​វៀតណាម ទូក​មាន​ម៉ាស៊ីន ចំនួន​៦​គ្រឿង​និង​ទូក​គ្មាន​ម៉ាស៊ីន ចំនួន​១​គ្រឿង សាច់​មោង​ក្រឡា​៣​ហ៊ុន ចំនួន​៥០០​ម៉ែត និង​ត្រី​ចំរុះ​ចំនួន​៥០០​គីឡូក្រាម​ផងដែរ​។​

ដោយ​បច្ចុប្បន្ន​ទាំង​វត្ថុតាង​និង​ជន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ប្រគល់​ជូនទៅ​ឲ្យ​រដ្ឋបាល​ជន​ផល​សៀមរាប​ហើយ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត​កាលពី​ថ្ងៃទី​២០​ខែមិថុនា​នេះ ៕ ​ដោយ លោក ខេង ខេមរា​Image1 Image3 Image4 Image2