វេទិកាសន្ទនារវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីបនិងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖
វេទិកាសន្ទនា រវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីប និងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យត្រូវបានធ្វើឡើងក្នុងគោលបំណង ប្រមូលផ្ដុំទស្សនៈ និងមតិយោបល់ពីសំណាក់បញ្ញវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៊ីវិល តាមរយះ ការពិភាក្សានិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ហើយលទ្ធផលនៃកិច្ចពិភាក្សានិងស្រាវជ្រាវនឹងត្រូវយកមកប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំណើគោលនយោបាយថ្មីៗ ដែលបម្រើអោយផលប្រយោជន៍សាធារណៈតាមគោលការស្ម័គ្រចិត្ត។
លោក ឈើយ ចាន់ណាអភិបាលរងខេត្តបន្ទាយមានជ័យ លោក កិមរ័ត្ន វិសិដ្ឋប្រធានក្រុមប្រឹក្សាភិបាលវសស(វេទិកាសម្ព័ន្ធសង្គមស៊ីវិល)មន្ទីរអង្គល អង្គការសមាគមនិងសហគមន៍ចូលរួមនាថ្ងៃទី៦ មិនា ឆ្នាំ២០១៨។
វេទិកាសន្ទនា រវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលមានតួនាទីនិងភារកិច្ចដូចជា៖ រៀបចំវេទិការដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានានៅកម្ពុជា ប្រមូលផ្ដុំមិតិយោបល់ តាមវិធីសាស្រ្តស្រាវជ្រាវ និងពិគ្រោះពិភាក្សាយោបល់ជាមួយក្រុមបញ្ញាវន្ត និងក្រុមស្រាវជ្រាវបណ្ឌិតសភាចារ្យទាំងក្នុងនិងក្រៅប្រទេស ដើម្បីចងក្រងនិងបោះពុម្ភផ្សាយ។
រួមចំណែកជាមួយរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងលើកកំពសប្រជាពលរដ្ឋ។ ពង្រឹងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់។ ផ្សព្វផ្សាយទស្សនៈ មតិយោបល់និងសកម្មភាពទាំងឡាយក្នុងបំណងរក្សាសន្តិភាព ស្ថេភាពនិងការអភិវឌ្ឍប្រកបដោយចិរភាព។បូកសរុបរបាយការណ៍ ទស្សនះនិងលទ្ធផលជូនរាជរដ្ឋាភិបាល។
វសស មិនមែនជាបញ្ញាត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលឡើយ។ គឺសម្រាប់សម្របសម្រួលនិងពង្រឹងកិច្ចសហប្រតិប័ត្តការ រវាងរដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិលនិងអន្តរជាតិ ដើម្បីពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗ។ហើយក៍បានបង្កើនកិច្ចសហប្រតិប័ត្តិការជាមួយបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីកិច្ចសហប្រតិប័ត្តការ(CHIE )និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍(CFPD)។
លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានប្រសាសន៍ថា៖ គាំទ្រនិងលើកទឹកចិត្តចំពោៈ វេទិកាសន្ទនា រវាងវេទិការសម្ព័ន្ធសង្គមស៊ីវិល ។ លោកថាវេទិការនេះនិងធ្វើឡើង២៥រាជធានី ខេត្តដើតួនាទីសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលទាំងអស់នៅកម្ពុជា ក្នុងបរិយាកាស្និតស្នាល និងអាចបង្កើនកិច្ចសហប្រតិការជាមួយគ្នា ពិសេសជុំរុញការសហការអនុវត្តអភិវឌ្ឍន៍រួមគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ពលរដ្ឋ។
លោក ឈើយ ចាន់ណា សំណូមពរផងដែរលើអង្គការសង្គមស៊ីវិល ចូលរួមសហការដើម្បីវេទិការសន្ទានេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ៕ដោយ៖ឃិន គន្ធា