​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បរ​កែវ ចំនួន​១០​គ្រួសារ លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង

0

ខេត្តរតនគិរី​ ដើម្បី​ទាមទារ​ការដោះលែង​លោក ឃឹម សុខ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​ ​ ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បរ​កែវ ចំនួន​១០​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​លើកគ្នា​ទៅ​តវ៉ា នៅមុខ​សាលាដំបូង​ខេត្តរតនគិរី ដែល​ពួក​បាន​អះអាងថា ជា​ម្ចាស់​ដីចំការ​កៅស៊ូ ដែល​ពួកគាត់​បាន​គ្រប់គ្រង និង​ថែរក្សារ​តាំងពី​ជំនាន់​អតីត សាធារណរដ្ឋ​ប្រជា​ម​និ​ត​កម្ពុជា​មក​ម្លេះ បាន​លើកគ្នា​ទៅ​តវ៉ា​ភ្លាមៗ បន្ទាប់ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្នោះ ឃឹម សុខ ត្រូវបាន​សមត្ថកិច្ច ប៉ូលិស​ស្រុក​បរ​កែវ ធ្វើការ​ចាប់បញ្ជូន​ខ្លួន យ៉ាង​តក់ក្រហល់​ទៅ​តុលាការ​ខេត្តរតនគិរី ។​ ​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា រឿង​ទំនាស់​ដីធ្លី​ពី​ប្រជាពលរដ្ឋ ជាមួយនិង​ក្រុមហ៊ុន បានកើត​ទ្បើង​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ គឺ​ក្រោម​ពី​មានការ​ផ្ទេរ​សិទ្ធ​គ្រប់គ្រង ពី​ក្រុមហ៊ុន តា​យ សេង ទៅ​ឲ្យ​ក្រុមហ៊ុន​ស្វិត​លា​បើ​ល លី​មិ​ត​ធិ​ត​ចំការកៅស៊ូ រឺ​ហៅថា​ក្រុមហ៊ុន យាយ​ចិន ហើយ​រឿង​រាវ​ទំនាស់​ដីធ្លី​ចំការកៅស៊ូ​នេះ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ជា​បន្តបន្ទាប់ រហូតដល់​សាលាឧទ្ធរណ៍ បានចេញ​សេចក្តីសំរេច​រក្សា​រការ​ពារ លេខ​០៥ ក្រ ៥​ប ដ​.​ក​.​ស ចុះ​ថ្ងៃទី​២៩ ខែ​៣ ឆ្នាំ​២០១៣ មិន​ឲ្យ​ភាគ​គី​ទាំងសង់ខាង ធ្វើ​សកម្មភាព​ណាមួយ​នៅលើ​ដីចំការ​កៅស៊ូ​នេះ ជា​បណ្តោះ​អា​ស័ន្ន​សិន រង់ចាំ​ការសម្រេច​ជា​ចុងក្រោយ របស់​តុលាការ ។​ ​

​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ដោយ​សំអាង​ទៅលើ​ដីការ​ការពារ​ទាំង​អស់នេះ​ហើយ ទើប​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ ទៅធ្វើ​ការ​ឈូសឆាយ ទើប​ពួកគាត់​លើកគ្នា​ទៅ​រារាំង ឲ្យ​ផ្អាក់​ការ​ឈូសឆាយ​សិន ដោយបាន​ប្តឹងទៅ​មេឃុំ និង​មេ​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នៅពេលនោះ​ផងដែរ លោក​មេឃុំ​កក់ និង​មេ​ប៉ុស្តិ៍ ក៏បាន​ធ្វើ​កំណត់ហេតុ ដកហូតយក​គ្រឿងចក្រ ដែលមាន​អា​ប៊ូល​១​គ្រឿង​ទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ។

រំលង​ក្រោយមក​បាន​៣​ថ្ងៃ គឺ​ថ្ងៃទី​១៨ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ក៏​ស្រាប់តែ​ខាង​សមត្ថកិច្ច ប៉ូលិស​ស្រុក​បរ​កែវ បាន​កោះហៅ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដីចំការ​មក​ផ្តិតមេដៃ ដើម្បី​សុំ​យក​គ្រឿងចក្រ​នោះ​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន​វិញ ។ ប្រជាពលរដ្ឋ​ក៏បាន​យលព្រម ប៉ុន្តែ​សំណូមពរ​ឲ្យ​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​ណាមួយ​ឲ្យ​បានច្បាស់លាស់ ទើប​ពួក​ព្រម​ផ្តិតមេដៃ ។ តែ​ពេល​ពួកគាត់​ចូលទៅ​ផ្តិតមេដៃ ក៏​ស្រាប់តែ​សមត្ថកិច្ច​ប៉ូលិស ចាប់​វៃ​ខ្នស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្នោះ ឃឹម សុខ ប​ញ្ជូ​ល​ទៅក្នុង​ទ្បាន ហើយ​បញ្ជូនទៅ​តុលាការខេត្ត​រតនគិរី យ៉ាង​តក់ក្រហល់​ជាទីបំផុត ។​ ​

​ពាក់ព័ន្ធ​ទៅ​និង​ការឃាត់ខ្លួន​លោក ឃឹម សុខ នោះ​ផងដែរ សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹងថា គឺ​អនុវត្ត​ទៅតាម​ដីការ ប៉ុន្តែ​ការ​ចោត​ប្រកាន់​យ៉ាងណា​នោះ មិនមាន​ប្រភព​ណាមួយ ទម្លាយ​ឲ្យ​ដឹង​ចេញពី​តុលាការ​នោះទេ ។ ហើយ​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​លោក ឃឹម សុខ ត្រូវបាន​បញ្ជូន​តាមរ​ថយ​ន្ត ចេញពី​ដំបូង​ខេត្តរតនគិរី ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធ​ធនាគារ ភ្នំ​ស្វាយ ខេត្តរតនគិរី ។

ការបញ្ជូន​ខ្លួន​លោក ឃឹម សុខ ទៅ​ឃុំខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពួកគាត់​អះអាងថា ជា​ម្ចាស់​ដីចំការ​កៅស៊ូ​នោះ បាននាំគ្នា​ឆ្ងល់​ថា ពួកគាត់​ជា​អ្នក​គោរព​ដីការ ការពារ​របស់​តុលាការ ហើយ​ពួកគាត់​ជា​អ្នកប្តឹង​សមត្ថកិច្ច អាជ្ញាធរ ឲ្យ​ជួយ​អន្តរាគមន៍ និង​រារាំង​ការ​ឈូសឆាយ របស់​ក្រុមហ៊ុន រង់ចាំ​ការសម្រេច របស់​តុលាការ​ជា​ចុងក្រោយ​សិន បើ​ពួកគាត់​ចេញ​ក៏​អស់ចិត្ត​ដែរ ។ តែ​ផ្ទុយទៅវិញ​អ្នកប្តឹង និង​អ្នក​គោរព​ដីការ រក្សារ​ការពារ​បែរជា​មានទោស​ទោ​វិញ ៕1 3 4