​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ឃើញ​កាំភ្លើង​ចំនួន​៥​ដើម នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

0

​សៀមរាប : នៅ​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៤​វេលា​ម៉ោង​៩​យប់ លោក លុយ ពុត​មេភូមិ​អូ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​រាយ​ការណ៍​មកដល់​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ​ថា​ប្រជាពលរដ្ឋ​របស់លោក​ទៅធ្វើ​ស្រែ​នៅ​ចំណុច​វាលស្រែ​កំណប់​ខាងកើត​ភូមិ​អូរ ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្វាវ​បាន​ភ្ជួរស្រែ​ឃើញ​អាវុធ​ចំនួន​៥​ដើម ។

លុះដល់​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​៨:០០​ព្រឹក​លោក​បាន​ចាត់តាំង​ឲ្យ​លោក ឌី សុធា មន្ត្រីនគរបាល​ប៉ុស្តិ៍​ដឹកនាំ​កំលាំង​៤​នាក់​ចុះទៅ​ដល់​គោលដៅ​ហើយ​បានឃើញ​អាវុធ​ចំនួន​៥​ដើម​ពិតប្រាកដ​មែន ។​ក្នុង​ចំនួន​៥​ដើម​នេះ​មាន អាវុធ​ធុន​អាកា​ចំនួន​២​ដើម​, ធុន​សេ​ការ​សេ​ចំនួន​២​ដើម​, នឹង ធុន​បេ​៦៩.​ចំនួន​១​ដើម​ទៀត​ផងដែរ ។​

ក្រោយពី​បានធ្វើការ​ត្រួតពិនិត្យ​ចប់សព្វគ្រប់​លោក ឌី សុធា បាន​ដឹកជញ្ជូន​អាវុធ​ទាំង​៥​ដើម​យកមក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​និង រៀបចំ​ធ្វើ​របាយ​ការ​ណ៏​បន្តទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ។​ ​ដោយ ព្រំ សុខា​?????????? ??????????