កម្លាំងការិយាល័យសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប

0

សៀមរាប៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដេាយលេាកវរសេនីយ៍ទេាមាសវណ្ណះនាយការិយាល័យបានសហការណ៍ជាមួយសាលាក្រុងចុះរៀបចំសណ្តាប់ធ្នាប់តាមណ្តោយផ្លូវជាតិលេខ៦រហូតដល់រង្វង់មូលផ្លូវព្រលានយន្តហោះនិងផ្លូវក្នុងក្រុងមាន គោលដៅផ្សារចាស់គោលដៅមន្ទីរពេទ្យគន្ធបុប្ផាគោលដៅបេនឡានចុងកៅស៊ូនិងគោលដៅបេនឡានខាងលិចក្រុងនាថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរកានព្វស័កពស២៥៦១ត្រូវនឹងថ្ងៃទី ៧ខែមិនាឆ្នាំ២០១៨។ ការចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញតំបន់ផប់ស្រ្តីតនិងជុំវិញផ្សារចាស់ព្រមទាំងអ្នកលក់ដូរនៅមុខមន្ទីរពេទ្យបង្អែកខេត្តអ្នកលក់ដូរ រទេះចល័ត និង ម៉ូតូ រថយន្តឲ្យលក់និងចតឲ្យបានត្រឹមត្រូវមានរបៀបរៀបរយជៀសវៀងការកក់ស្ទះចរាចរណ៍និងការធ្វេីដំណេីរដេាយថ្មេីរជេីងរបស់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនិងប្រជាពលរដ្ឋនៅក្នុងខេត្តជៀសវៀងការបង្ករឲ្យមាននូវគ្រេាះថ្នាក់ចរាចរណ៍និងបាត់សេាភ័ណ្ឌភាពនៅក្នុងទីក្រុងផងដែរ។