អ្នកប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែប្រែ

0

សៀមរាប៖ ថ្ងៃទី០៦និងទី០៧ ខែមិនា ឆ្នាំ២០១៨ កំម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកំម្លាំងនគរបាលនៃអធិការក្រុងសៀមរាបនិងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបន្ទាយស្រីចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់មានឈ្មោះ ៖ទី១ឈ្មោះទួន រតនៈ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១ មុខរបរគ្មាន ទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប(ប្រើប្រាស់)។
ទី២ឈ្មោះលួន វ៊ិត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០៥ មុខរបរគ្មាន ទីលំនៅភូមិតាឯកឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ប្រើប្រាស់)។
ទី៣ឈ្មោះរើន សីលា (ហៅតុលា)ភេទប្រុសជនជាតិខ្មែរ ឆ្នាំកំណើត១៩៩៤ មុខរបរគ្មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប(ប្រើប្រាស់)។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីការសាកសួរកម្លាំងជំនាញបានបញ្ជូនអ្នកទាំងបីនាក់នោះទៅមណ្ឌលស្តាតនីតិសប្បទាអ្នកញៀនគ្រឿងញៀនខេត្ត ដើម្បីអប់រំកែប្រែនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨៕