ព្រះសីហនុ៖ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយផ្តោតលើប្រធានបទ៖”ស្ត្រីរួមគ្នាដើម្បីរួមគ្នាថែរក្សាសន្តិភាពនិងការអភិវឌ្ឍ។
ពិធីនេះត្រូវបានរៀបចំនៅទីតាំងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍៧រោចខែផល្គុនឆ្នាំរកា
នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី៨ខែមីនាឆ្នាំ២០១៨។ពិធីនេះដែរមានភរិយាថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព,តំណាងមន្ទីរអង្គភាព ,សមាជិកសមាគមនារីទូទាំងខេត្តព្រះសីហនុនិងពលរដ្ឋតាមសហគមន៍ចូលរួមដោយក្តីសោមនស្ស។លោកស្រី ប្រាក់ចន្ទសុខា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តព្រះសីហនុ គូសបញ្ជាក់ថា៖នារីគឺជាដៃគូក្នុងការជួយអភិវឌ្ឍសង្គមជាតិយ៉ាងសំខាន់និងមិនអាចខ្វះបានឡើយ។ក្នុងនាមសមាគមនារីខេត្ត សូមអរគុណនិងគាំទ្ររាជរដ្ឋាភិបាលដែលបានលើកកំពស់ដល់នារីទាំងអស់អោយមានភាពស្មើមុខស្មើមាត់ដូចបុរសដែរ។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ការជួបជុំរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តព្រះសីហនុ នាឪកាសនេះ គឺជាការចូលរួមពិសាអាហារសាមគ្គីដើម្បីបង្កើនភាពស្និទស្នាលរវាងនារីក្នុងខេត្តព្រះសីហនុ និងក៍ជាការអបអរសាទរទិវាសិទ្ធិនារី ៨មីនា។ឯកឧត្តម បានគាំទ្រចំពោះលើកឡើងរបស់ ប្រធានសមាគមន៍នារី ដែលបានគាំទ្រដល់ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលគាំទ្រក្នុងការលើកតំកើងសិទ្ធិនារី ហើយនារីទទួលបានសិទ្ធិគ្រប់យ៉ាងដូចបុរស។សព្វថ្ងៃនេះមាននារីមួយចំនួនបានក្លាយជាអ្នកដឹកនាំក្នុងជួររាជរដ្ឋាភិបាល តាមក្រសួង មន្ទីរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យឯកជនថែមទៀតផង។ឯកឧត្តម យន្ត មីន បានស្នើអោយបងប្អូននារីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីទទួលបានឱកាសធ្វើជាអ្នកដឹកនាំអោយបានកាន់តែមានចំនួនច្រើនថែមទៀតស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងលើកទឹកចិត្ត។ទន្ទឹមនោះដែរ ឯកឧត្តម យន្ត មីន បានឆ្លើយតបនឹងសំណូមពរបងប្អូននៅតាមសហគមន៍ថា នឹងពន្លឿនការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តបានលឿននិងតម្លាភាពបំផុតដើម្បីឈានទៅកាត់បន្ថយទំនាស់នេះអោយបានជាអតិបរមា ក្នុងឆ្នាំ២០១៨នេះ។ឯកឧត្តម យន្ត មីន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបីចំណុច៖១.សូមអោយនាំគ្នាគោរពច្បាប់២.ចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អ។៣.ត្រូវចេះចែករំលែកគ្នា រួមរស់ជាមួយគ្នាដោយសប្បាយរីករាយ ព្រោះស្លាប់ទៅមិនអាចយកទៅតាមបានទេទោះមានប៉ុនណាក៏ដោយ៕





































