ជើង​ខ្លាំង​ល្បីៗ​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​ខាង​រកស៊ី​ឈើប្រណិត​ពុំដែល​ថ្លោះធ្លោយ​

0

​មណ្ឌលគិរី​៖ជើងខ្លាំងប្រចាំ​ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា​ដែលមាន​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​ភេទ​ស្រី​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ​ប៉ុន​ខាង​សូកប៉ាន់​អ្នកធំ​អ្នកតូច នៅ​មណ្ឌលគិរី​ដើរ​ក្អេងក្អាង​ថា​គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ​។​ ​ប្រជាពលរដ្ឋ​និង​សហគមន៍​ជាច្រើន​បាន​រាយការណ៍​ថា​ជា​យូរ​ឆ្នាំ​មកហើយ​ក៏ដូចជា​សព្វថ្ងៃ​នេះ​យាយ​ម៉ាប់​មាន​សប្ប​កម្ម​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​នៅ​ឃុំ​មេ​ម៉​ង់​ស្តុក​ឈើ​ប្រណីត​មានមុខ​កាត់​ធំៗ​កែឆ្នៃ​លំៗ​រួច​ដឹកជញ្ជូន​ចូល​ខេត្ត​ទាំង​ឈើ​កែឆ្នៃ​ទាំង​ឈើមូល​និង​ឈើ​ជ្រុង​ធំៗ​តាមរយៈ​អា​បង្កុង​ធំ​រថយន្ត​កែឆ្នៃ​និង​រថយន្ត​ឡង់​គ្រី​ស័​រហើយ​គេ​មិនដែល​ឃើញ​ជំនាញ​មេព្រៃ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​អើត​ឈ្ងោក​មើល​ឥ​វ៉ាន់​របស់​យាយ​ម៉ាប់​ឡើយ​

មិនដឹងថា​យាយ​ម៉ាប់​ថ្វាយ​សំណែន​ក្នុង​មួយខែ​ប៉ុន្មាន​ឡើយ​ដល់​អស់លោក​អ​ន្ទ្រី​សៗ​ក្នុង​ខេត្ត​នោះ​ទៅបាន​ជាយា​យ​ម៉ាប់​ក្អេងក្អាង​បែបនេះ​។​ប៉ុន្តែ​ប៉ុណ្ណោះ​យាយ​ម៉ាប់​ក៏មាន​ដឹកឈើ​ប្រណីត​ចេញទៅ​កាន់​ខេត្តក្រចេះ​ផងដែរ​។​ប្រជាពលរដ្ឋ​និង​សហគមន៍​បាន​សំដែង​នូវ​ការមិនសប្បាយចិត្ត​ចំពោះ​យាយ​ម៉ាប់​នេះ​ទេ​ព្រោះ​ទង្វើរ​បែបនេះ​ទេ​ពួកគាត់​បាន​សំណូមពរ​ដល់​អាជ្ញា​ធ័​រ​និង​ជំនាញ​ពាក់ព័ន្ធ​ព្រៃឈើ​ជួយ​ពិនិត្យមើល​ទីតាំង​របស់​យាយ​ម៉ាប់​

ដែល​កំពុង​ធ្វើ​សកម្មភាព​ដូចជា​នេះ​ផង​។​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើនេះ​មជ្ឍមណ្ឌល​ដើម​ព័​ត៍​មាន​ដើមអម្ពិល​មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​បានទេ​ថ្ងៃនេះ​៕10354073_345399708947298_8356181376557124038_n 10443876_1501724803374598_1348191692_n 10426857_345394728947796_5242903487205675222_n