ជនជាតិវៀតណាមប្លន់រថយន្ត ២ម៉ោងត្រូវបានក្របួចចូលទ្រុងសារិការកែវ

0

​មណ្ឌលគិរីៈ​មានរ​ណី​ប្លន់​រថយន្ត​មួយគ្រឿង​ដែលជា​ករណី​ថ្មី​និង​ជា​លើក​ទី​១​ផងដែរ​នៅ​មណ្ឌលគិរី​ជនសង្ស័យ​បាន​យក​រថយន្ត​ជិះ​គេចខ្លួន​ដល់​ម្តុំ​ស្រុក​ស្នួល ខេត្ត ក្រចេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​ ​បានកើត​ឡើង​នៅ​ព្រលឹម​ថ្ងៃទី ២០ មិថុនា ២០១៤​វេលា​ម៉ោង ៥​និង​៥៥​នាទី​ត្រង់ចំណុច​វាល​ក្ងោក ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៦ ក្រុង​សែន​ ​មនោ​រម្យ ខេត្តមណ្ឌលគិរី​ទៅ​ខេត្តរតនៈគិរី​។​

បើតាម​ការ​អោយដឹងពី​លោក ព្រិល រ៉ា​មាណ​អធិការ​ក្រុង​សែន​មនោ​រម្យ​ ​បាន​ប្រាប់ថា​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​និយាយថា​មុនពេល​កកើត​ហេតុ​ខ្លួន​(​ម្ចាស់​រថយន្ត​)​មាន​ប្រពន្ធ​និង​ម្តាយក្មេក​ត្រូវ​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ជួល​រថយន្ត​ខ្លួន​ពី​ខេត្តរតនៈគិរី​មក​មណ្ឌលគិរី​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ភូមិ​ឃុំ​ខាងលើ​ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំបិត​២​ចាក់​មក​ចំក​ផ្នែក​ខាងក្រោយ​និង​ខាងមុខ​សុះសាច់​

បណ្តាលអោយ​របួស​ធ្ងន់ធ្ងរ​រីឯ​ប្រពន្ធ​និង​ម្តាយក្មេក​រត់​រួច​ពុំ​បណ្តាលអោយមាន​គ្រោះថ្នាក់​ឡើយ​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំមក​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​។​លោក​អធិការ​បាន​បន្តថា​ជន​សង្ស័យ​និង​ជនរងគ្រោះ​អាចជា​នាក់​ស្គាល់គ្នា​រកស៊ី​ជាមួយគ្នា​ជនសង្ស័យ​ត្រូវ​ជនរងគ្រោះ​អះអាងថា​ជនជាតិ​វៀតណាម​។​

ជនរងគ្រោះ​ត្រូវគេ​ប្លន់​ឈ្មោះ​ចាន់ ថា​វី ភេទ​ប្រុស អាយុ​៣៦ ស្រុក កំណើត​នៅ​ភូមិ​គៀនស្វាយ ឃុំ កៀនស្វាយ​ស្រុក​គគី​ខេត្តកណ្តាល​បច្ចុប្បន្ន​រស់​នៅ​ខេត្តរតនៈគិរី​ហើយ​រថយន្ត​ដែល​ជនសង្ស័យ​ប្លន់​នោះ​ម៉ាក​កាំ​មឺ​រី​ឆ្លាម​ស្លាក​លេខ ភ្នំពេញ 2N 1157​ពណ៍​បៃតងចាស់​ផលិត​ឆ្នាំ ១៩៩៩​។​ ​លោក ញ៉ែម វ៉ាន់​នី​ស្នងការ​ខេត្ត​ប្រាប់ថា​នេះ​ជា​ករណី​ពុំ​ធ្លាប់មាន​លោក​កំពុង​ដាក់​កំលាំង​តាម​គោ​ដៅ​អស់ហើយ​ដើម្បី​ស្រាវជ្រាវ​ប៉ុន្តែ​នៅ​ម៉ោង ៨ ៣០ នាទី​ព្រឹក​ថ្ងៃ​ដដែល​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្នួល​ឃាត់ខ្លួន​ធ្វើការ​ប្រគល់​មកអោយ​ស​ម​ត្ថ​កិច្ច​មណ្ឌលគិរី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕20140720_195232