ច្រករបៀងអូបីជាន់ នាំទំនិញគេចពន្ឋ គយអត់ឈឺក្បាល ខំប្រឹងនាំគ្នាបូមដាក់ហោប៉ៅ

0

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ច្រកបៀង​អូរ​បី​រជាន់ គឺជា​ច្រក​មួយ​ឋិត​ក្នុងចំណោម​ច្រករបៀង​តាម​ព្រំដែន​កម្ពុជា​ថៃ ច្រក​មួយ​នេះ​សព្វថ្ងៃ​កំពុងតែ​ចេញ​ទំនិញគេចពន្ធ មានដូចជា ជ្រូក​ក្រហម សត្វ​បក្សី សត្វ​ឆ្កែ ប្រហិត ហ្គាស និង​របស់​ផ្សេងៗ​ទៀត​យ៉ាង​គគ្រឹកគគ្រេង ដូច​បាក់​ទំនប់​បើតាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​និយាយថា ការចេញ​ទំនិញគេចពន្ធ​នោះបាន​ដោយសារ​សមត្ថកិច្ច​នៅ​ទី​នោះបាន​លាភសក្ការៈ​ពី​ឈ្នួ​ញ​ទាំងនោះ​គ្រប់ៗ​គ្នា​ទើប​រឿង​ទាំងនេះ​ស្ងាត់​យ៉ាង​ដូច្នេះ ។​ ​ ​

ឈ្មួញ​រកស៊ី​ដឹក​ជ្រូក​ក្រហម​ចេញមក​ពី​ថៃ​រាប់ពាន់​ក្បាល​ស្របច្បាប់​បាន​បង់ពន្ធ​រដ្ឋ​គ្រប់​ចំនួន​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​៖ សព្វថ្ងៃនេះ​លោក​មិន​ហាន​រកស៊ី​ខុសច្បាប់​ក្នុង​ព្រះរាជា​ណា​ច ក្រ កម្ពុជា​នោះឡើយ លោក​ធ្វើ​អ្វីៗ​គឺ​ស្របច្បាប់​ដែល​ប្រទេស​កម្ពុជា​បានកំណត់​ឲ្យ​ទាំងអស់ ឧទាហរណ៍ ដូចជា​លោក​បាន​ដឹក​ជ្រូក​ក្រហម​ទាំង​ពាន់ៗ​ក្បាល​ចូលមក​លក់​ក្នុងប្រទេស​ខ្មែរ​នោះ ដោយ​ស្របច្បាប់​បំផុត ជ្រូក​ទាំងនោះ​លោក​ត្រូវ​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ​ដោយ​ពុំមាន​ការខ្វះ​១​កាក់​១​សេន​ឡើយ ហើយ​យកមក​លក់​ជូន​អ្នក​កាប់​ក្នុង​តាម​ខេត្ត​នោះ​ក៏​ចំណេញ​បាន​តិចតួច​បំផុត​ដែរ ។​ ​

​លោក​បាន​និយាយ​បន្តថា​៖ តែ​ចំពោះ​អ្នករកស៊ី​ខុសច្បាប់​ក្នុងស្រុក​ខ្មែរ​នោះគេ​ពុំ​បាច់​យកលុយ​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​ស្រស់ៗ​ដូច​គាត់​ដែរ គ្រាន់តែ​ធ្វើការ​ទំនាក់ទំនង​លោក​ពេទ្យសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​នៅតាម​ច្រករបៀង​ទាំងនោះ​គឺអាច​នាំ​ទំនិញគេចពន្ធ​បាន​យ៉ាង​ងាយ ។ ឧទាហរណ៍​មាន​ឈ្មួញ​ចំនួន​៤​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ឈ្មួញ​ទាំងនោះ​កំពុងតែធ្វើការ​ទំនាក់ទំនង​ដល់​មន្ត្រី​ពេទ្យសត្វ​និង​សមត្ថកិច្ច​ឈរជើង​តាម​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រក​ទំនប់​ដាច់ សព្វថ្ងៃនេះ​ឈ្មួញ​ទាំងនេះ​កំពុងតែ​នាំចេញ​ទំនិញគេចពន្ធ​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា មាន់ ប្រហិត សាច់​ឆ្កែ ហ្គាស ជាពិសេស​គឺ​ជ្រូក​ក្រហម​តែម្ដង យកមក​លក់​តាម​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជា​ហូរហែ​ដោយ​ពុំបាន​បង់ពន្ធ​ជូន​រដ្ឋ​១​កាក់​១​សេន​ឡើយ ។ ធ្វើ​ឲ្យ​ចំណូល​ចូល​រដ្ឋ​ក្នុង​១​ឆ្នាំ​ខាតបង់​ស្ទើរ​រាប់លាន​ដុល្លា ។

​លោក​បាន​និយាយ​បន្តថា​៖ ឈ្មួញ​ទាំងអស់​នោះគេ​តែងតែ​ដឹកទំនិញ​គេចពន្ធ​ទាំងនោះ​ចូលមកក្នុង ទី​រួម​ខេត្តបន្ទាយមានជ័យ​យប់​ជ្រៅ​ម៉ោង​១ ម៉ោង​២​ទើបបាន​សុវត្ថិភាព​សូម្បីតែ សមត្ថកិច្ច​ធំៗ​ក្នុង​ថ្នាក់​ខេត្ត​ក៏​ពុំបាន​ដឹង​ការដឹក​ទំនិញគេចពន្ធ​យប់​ជ្រៅ​ចូលមក​ខេត្តបន្ទាយមានជ័យ​នេះ​បានឡើយ ។

ការដែល​ទំនិញ គេចពន្ធ​ដូចជា សត្វ​បក្សី ជ្រូក​ក្រហម​ដឹក​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​និង​ពេទ្យសត្វ​នោះ​ធ្វើ​ឲ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ឈ្មួញ​ទាំងអស់នោះ​មានការ​នាំចូល​ជ្រូក​និង​បក្សី​ផ្ទុក​ជំងឺ​ផ្សេងៗ​យកមក​ឲ្យ​ប្រជាពលរដ្ឋ​ស៊ី​និង​អាចមាន​ជំងឺ​ផ្សេងៗ​ទៅ​ថ្ងៃ​មុខជា​មិនខានឡើយ ។​ ​

​ពាក់ព័ន្ធ​នឹង​ការនាំចេញ​ជ្រូក​ក្រហម​និង​បក្សី​ចូលមក​ដោយ​គ្មាន​ការបង់ពន្ធ​និង​ការត្រួតពិនិត្យ​របស់​ពេទ្យសត្វ​នោះ​ភ្នា​ក់​ការងារ​អ្នកយកព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ប្រចាំខេត្ត​បន្ទាយមានជ័យ​សុំ​ការធ្វើទំនាក់ទំនង​នោះ​ពុំ​បានឡើយ​ព្រោះ​លោក​បាន​និយាយថា លោក​កំពុង​ជាប់​ប្រជុំ​នៅ​សាលា​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ៕photo 1 photo(1) photo 3