ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀន នៅក្នុងព្រៃមួយកន្លែងក្បែសាលារៀនឯកជនមួយក្នុងចំណោមបក្សពួក៥នាក់ត្រូវបាន សមត្ថកិច្ចនគរ បាលស្រុកកំពង់ត្រឡាច ឡោមបានពទ្ឋ័ចាប់បាននៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
លោក ហ៊ុល វាសនា អធិការស្រុកកំពង់ត្រឡាច បានអោយដឹងថាៈ ពេលទទួលបានព័ត៌មាន សម្ងាត់ពីប្រជាពលរដ្ឋ លោកបានចាត់អោយមន្ត្រីនគរបាលរបស់លោក សហការជាមួយមន្ត្រីនគរបាល ប៉ុស្តិមូលដ្ឋាន ទៅពិនិត្យមើលនៅគោលដៅដែលប្រជាពលរដ្ឋបានរាយការណ៏។ពេលនោះក៏បាន ឃើញពួកគេចំនួន៥នាក់កំពុងធ្វើសកម្មភាពជក់ថ្នាំញៀនមែន រួចក៏បានពទ្ឋ័ចាប់ ប៉ុន្តែត្រូវបែកការរត់រួច អស់៤នាក់ចាប់បានតែ
ម្នាក់ រួមជាមួយវត្ថុតាងយកមកអធិការដ្ឋាន ធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនិតិវិធី។ ជនសង្ស័យរូបនោះមានឈ្មោះ សា អារី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់ក្នុងនៅភូមិ ឃុំ កើតហេតុ វត្ថុតាងដែលដកហូតបានមានប្រដាប់ប្រើប្រាសថ្នាំញៀនមួយចំនួន។ ជនសង្ស័យរួមជាមួយ វត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបានខេត្ត ចាត់ការបន្តនិងបញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ៕