រយះពេល​២​ថ្ងៃ​ចាប់​ជនល្មើស​ឆក់​ត្រី​៥​នាក់​បញ្ជូនទៅ​តុលាការខេត្ត​

0

​កំពង់ឆ្នាំង​៖ ជនល្មើស​កុំ​ពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​២​នាក់​រួម​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​នគរ​បា​ ​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែ​មិន​ថុ​នា ឆ្នាំ​២០ ១៤ នៅ​ចំណុច​មេទឹក​ធ្នង់ ក្នុងភូមិ​ធ្នង់ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច និង​បាន​បញ្ជូន​ពួកគេ​អោយ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។​ ​

​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ មុន​ការបង្ក្រាប​បទល្មើស​នេះ លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ហើយ​កម្លាំង​លោក​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ចាប់បាន​ជនល្មើស​២​នាក់ ១​ឈ្មោះ អ៊ី​ន វៃ អាយុ​៣៨​ឆ្នាំ ២​ឈ្មោះ ជា ដុស អាយុ​៣៥​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។ ចំណែក​វត្ថុតាង​ដែល​រឹបអូស​បាន​មាន អាំង​វ៉ា​ត់​ទ័​រ​ឆក់​១​គ្រឿង អាគុយ​៤០​អំពែ ១​គ្រឿង ត្រី​ចំរុះ​ចំនួន​៣​គីឡូ និង​ទ្រុង​ដាក់​ត្រី​១​។​

​ ​ជនល្មើស​ទាំង​២​នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​បញ្ជូន​ខ្លួន​ទៅកាន់​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​ ​ ​មន្ត្រីរដ្ឋបាល​ជលផល​ខ​ណ្ឌ័​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនល្មើស​ទាំង​២​នាក់​នៅមុខ​សមត្ថកិច្ច​បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ត្រី​នៅក្នុង​ចំណុច​ខាង​ ​លើ​នេះ​ប្រាកដ​មែន​។ ពួកគេ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ ​នៅ​ថ្ងៃទី​២០ ខែមិថុនា នេះ​ដើម្បីអោយ​ស្ថាប​ន័​តុលាការ​ចាត់ការ​បន្ត និង​ធ្វើការ​ជុំនំ​ជំ​រះ​ផ្តន្ទា​ ​ទោស​តាមផ្លូវ​ច្បាប់​ស្តីពី​ជលផល ពួកគេ​ទាំង​២​នាក់​អាច​ប្រឈម​និង​ត្រូវ​កាត់ទោស​ជាប់គុក​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ នៅក្នុង​បទល្មើស​ជលផល​ថ្នាក់​លេខ​១​។ ​

គួរ​បញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ជនល្មើស​ឆក់​ត្រី​៣​នាក់​នៅ​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​ក៏ត្រូវ​បាន សហគម​នេសាទ​ចាប់ខ្លួន​បញ្ជូន​មកកាន់​មន្ត្រី​ជំ​ ​នា​ញ​ជលផល​ខេត្ត​រួចមកហើយ​ដែរ ហើយ​ជនល្មើស​ទាំង​៣​នាក់​ក៏ត្រូវ​បាន សមត្ថកិច្ច​ប​ញ្ជូ​ ​ន​ខ្លួន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១៩ ខែមិថុនា រួចហើយ​ដែរ​ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់​។​ ​ ​

សូម​រំលឹក​ដែរ​ថា​៖ កន្លងមក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ធ្លាប់បាន​ធ្វើការ​ផ្សព្វ​ ​ផ្សាយ​ច្បាប់​ជលផល​ជាច្រើនលើក​នៅតាម​មូ​ដ្ឋា​ន ប៉ុន្តែ​ទោះបី​បែបនេះ​ក៏ដោយ​ក៏​ជន​ល្មើ​ ​ស​មួយចំនួន​នៅតែ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​មិន​ខ្លាច​ច្បាប់ ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​តុលាការខេត្ត​ធ្វើការ​ផ្តន្ទាទោស​ជនល្មើស​ទាំង​៥​នាក់​ខាងលើ អោយបាន​ម៉ឺងម៉ាត់​កុំ​ ​លើកលែង​ឡើយ ដើម្បី​កុំអោយ​អ្នក​ផ្សេងទៀត​យកតម្រាប់​តាម ដូច​ពាក្យ​មួយ​ឃ្លា​និ​យា​ ​យ​ថា ៖ « ពេល​ឃើញ​គុក​និង​ក្តារ​ឈ្ឈូ​ស​ទើប​ស្រក់​ទឹកភ្នែក »៕