សាលាបឯមសិក្សាគំរូ វត្តបូព៍ រកឃើញសិស្សជាប់ចំណាត់លេខ១ផ្នែកចំរៀងនិងតន្ត្រីចំនួន៥នាក់

0

សៀមរាប៖ គ្រូផ្នែកសិល្បរបស់សាលាបឯមសិក្សាគំរូ វត្តបូព៍បានបញ្ជាក់ថាក្នុងចំណោមសិស្សប្រមាណ៥០នាក់ដែលបានប្រឡងផ្នែកចំរៀងនិងតន្ត្រីរកឃើញ៥នាក់ជាប់ចំណាត់ថ្នាក់លេខ១ក្នុងនោះសិស្សស្រី២នាក់និងប្រុស៣នាក់។
ឆ្លើយតបបែបនេះគឺបន្ទាប់ពីឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកជំទាវ ចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងប្រតិភូអមដំណើរ ចុះមកធ្វើបទ សម្ភាសន៏ នៅសាលារៀនគំរូ វត្តបូព៍ ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្វែងរកអ្នក ប្រលងជាប់ចំណាត់ថ្នាក់ លេខ១ ផ្នែកចំរៀងតន្ត្រីកុមារឆ្នាំ២០១៧ កន្លងទៅ ( នៅក្រសួងព័ត៌មាន )។

គ្រូផ្នែកសិល្បរបស់សាលាបឯមសិក្សាគំរូ វត្តបូព៍ ឪ្យដឹងទៀថា សិស្សលេខ១មានចំនួន៥នាក់ដែលមានសិស្សស្រី២នាក់និងប្រុស៣នាក់នោះពួកគាត់អាចបន្តអាជីពបានសំរាប់ពេលឡើងទៅកាន់អនុវិទ្យាល័យប្រសិនបើមន្ទីរឬក្រសួងរៀបចំកម្មវិធីនេះដើម្បីបណ្តុះបណ្តាលពួកគាត់។ប៉ុន្តែបើសិនមិនមានទេពួកគាត់ក៍អាចបន្តអាជីពរបស់ខ្លួននៅពេលបញ្ចប់ការសិក្សា។ដោយឡែកសិស្សដែលពុំទទួលបានចំណាត់ថ្នាក់លេខ១ប្រសិនបើពួកគាត់ពុំទាន់ឡើងទៅអនុវិទ្យាល័យទេនៅតែអាច់ដាក់ពាក្យប្រឡងជាថ្មីបាន។
លោកគ្រូដដែលបានឪ្យដឹងទៀតថា ក្នុងឆ្នាំ២០១៨នេះសាលាក៍មានជ្រើសរើសសិស្សថ្មីដើម្បីប្រឡងយកលេខ១លើផ្នែកចំរៀងនិងតន្ត្រីនេះដូចសព្វមួយដងទៀតផងដែរដើម្បីជួយបណ្តុះបណ្តាលឪ្យមានជំនាញសំរាប់អាជីពក្រោយបញ្ចាប់ការសិស្សាដូចគ្នាដែរ៕
ខេង ឧត្តម