​តា​លី​បង់​វាយប្រហារ​ជំរំ​យោធា​ជំនួយ​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

0

​អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ក្រុម​តា​លី បង់​បាន​បើក​ការវាយប្រហារ​ទៅលើ​ទី តាំង​យោធា​ជំនួយ​របស់​អាមេរិក​នៅ ខេត្ដ​ណាហ្គា​ហា ភាគ​ខាងកើត​អា​ហ្វ​ហ្គា នី​ស្ថាន​។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម តា​លី​បង់​វាយប្រហារ​ទៅលើ​ទីតាំង​ជំនួយ អាមេរិក​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក ។​ ​សារព័ត៌មាន​ស៊ីន​ហួ​បាន​ដកស្រង់ សម្ដី​មន្ដ្រី​សន្ដិសុខ​បានឱ្យដឹងថា ជន​វាយ ប្រហារ​អត្ដ​ឃាត​បាន​បង្កៃ​គ្រាប់បែក​នៅ ក្នុង​អាវ​ហើយ​ដៃ​កាន់​កាំភ្លើង​បាញ់ប្រហារ ចូលទៅ​កាន់​ទីតាំង​ជំរំ​យោធា​ជំនួយ​របស់ អាមេរិក​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ។ ខ្មាន់កាំភ្លើង​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង សន្ដិសុខ​បាញ់សម្លាប់ ។

សាក្សី​បានឱ្យ ដង​ថា នៅពេលដែល​មានការ​វាយ ប្រហារ​នោះ​ក៏មាន​ករណី​បំផ្ទុះ​គ្រាប់បែក ២​ផ្សេងគ្នា​បណ្ដាលឱ្យ​រថយន្ដ​ខូចខាត​ជា ច្រើន​គ្រឿង​ផងដែរ ។​ ​កម្លាំង​សន្ដិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន បិទ​តំបន់​នោះ​ទាំងមូល ពិសេស​ផ្លូវ​ច​រា ចរណ៍​ក្នុង​គោលដៅ​ទប់ស្កាត់​ក្រុម​ភេរវ ករ​ធ្វើ​អន្ដរាគមន៍​វាយប្រហារ​ពីក្រោយ​។ ក្រោយ​ការវាយប្រហារ​ភ្លាមៗ មេ​ដឹក នាំ​ក្រុម​តា​លី​បង់​ក៏បាន​ចេញមុខ​ទទួល ស្គាល់​ថា ជា​សកម្មភាព​របស់ខ្លួន ។ ​

កាលពី​ខែកញ្ញា និង​ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្រុម​តា​លី​បង់​ក៏បាន​បើក​ការ វាយប្រហារ​ទៅលើ​ទីតាំង​យោធា​ជំនួយ នោះដែរ​សម្លាប់​បុគ្គលិក​សន្ដិសុខ​នៅ​ទី នោះ​ជាច្រើន ហើយ​បំផ្លាញ​រថយន្ដ​ដឹក ទំនិញ​សម្រាប់​ដឹក​សម្ភារ​យោធា​ជាង ៨០​គ្រឿង http://www.youtube.com/watch?v=Wh-lDd1-spA