ព្រះសីហនុ ដើម្បីជាការឆ្លើយតបទៅនឹង គម្រោងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុរយៈពេល ២០ឆ្នាំខាងមុខ គឺឆ្នាំ២០១៨-២០៣៨។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែ ចេត្រ ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយ
ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ចំណែក
ភាគីកូរេ ដឹកនាំដោយ លោក Lee Young Min ប្រធានក្រុមការងារបច្ចេកទេសនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរេ។
លោក Lee Young Min មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានមកសិក្សាម្តងរួចមកហើយ ដើម្បីរៀបចំប្លង់គោលក្នុងការអភិវឌ្ឍ ក្រុងព្រះសីហនុរយៈពេល ២០ឆ្នាំខាងមុខ គឺឆ្នាំ២០១៨-២០៣៨។
លោក Lee Young Min បន្តថា៖ដំណាក់នេះការសិក្សាប្លង់គោលនេះគឺផ្តោតសំខាន់ទៅក្រុងព្រះសីហនុប៉ុណ្ណោះ ចំពោះស្រុកផ្សេងៗទៀតអាចនឹងធ្វើនៅពេលបន្ទាប់ ។
លោក Lee Young Min អោយដឹងទៀតថាតាមការសិក្សានៅឆ្នាំ២០៣៨ កំណើនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អាចនឹងឡើងដល់ ៥០ម៊ឺននាក់ ។ម្យ៉ាងទៀតកំណើនភ្ញៀវទេសចរ ក៍មានការកើនឡើងដែរ ខេត្តត្រូវការផ្ទះសំណាក់ សណ្ឋាគាររហូតដល់ ១៤,០០០កន្លែង។
ជាមួយគ្នានេះដែរ លោក Lee Young Min បានស្នើសុំអោយមន្ទីរជំនាញនិងរដ្ឋបាលខេត្តព្រះសីហនុមេត្តាជួយសហការក្នុងការផ្តល់ព័ត៌មានលំអិតនានាដើម្បីអោយក្រុមការងារបច្ចេកទេសអាចសិក្សាវាយតំលៃបានច្បាស់លាស់។
លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ សំដែងការស្វាគមន៍យ៉ងកក់ក្តៅចំពោះក្រុមការងារបច្ចេកក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយសិក្សាប្លង់គោលក្នុងការអភិវឌ្ឍក្រុងព្រះសីហនុ ។
រដ្ឋបាខេត្ត និងមន្ទីរជំនាញពាក់ពន្ធ័ នឹងសហការជាមួយក្រុមការងារបច្ចេកទេសនេះដោយរីករាយ។
តែប្រសិនបើមានករណីលំបាកទទួលបានឯកសារគ្រប់គ្រាន់ពីមន្ទីរណាមួយ សូមទាក់ទងមករដ្ឋបាលខេត្ត ដើម្បីជួយស្រួលក្នុងការជម្រុញក្រុមការងារបច្ចេកទេសខេត្ត ចូលរួមសហការធ្វើយ៉ាងណាអោយការងារនេះដំណើរការដោយរលូននិងជោគជ័យ៕