បែកធ្លាយរឿងមិនប្រក្រតីនៅមន្ទីសាធារណ:ការខេត្តយកលុយម៉ូតូធ្វើស្លាកលេខមួយគ្រឿង៥០ដុល្លា

0

ខេត្តរតនគិរី÷
ធ្លាយចេញពីមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្តស្លាកលេខរដ្ឋម៉ូតូ៩គ្រឿងក៏ខាងមន្ទីនោះធ្មិចលេបកម្រៃសេវាទៅរួចដែរ ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរីស្នើសុំធ្វើស្លាកលេខរដ្ឋម៉ូតូចំនួន៩គ្រឿងបែជាប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តរតនគិរីតម្រូវឲ្យមន្ត្រីទាមទាឲ្យបង់ប្រាក់កម្រៃលើការធ្វើស្លាកលេខម៉ូតូនោះ៥០.$(ហាសិបដុល្លាសហរដ្ឋអាមេរិក)ក្នុងមួយគ្រឿងនាកំឡុងពេលថ្មីៗនេះ។

យោងតាប្រភពបានឲ្យដឹងថាក្រោយមានប៉ាតុភាពលោកប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរីដែលបានធ្វើការស្នើសុំស្លាកលេខរដ្ឋម៉ូតូចំនួន ៩គ្រឿង ទៅក្រសួងសាធារណៈការនិងដឹកជញ្ជូនខេត្តរួចមក ស្លាកលេខម៉ូតូនោះ បានធ្លាក់មកដល់មន្ទីរខាងមន្ត្រីទទួលបន្ទុកនៃមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តរតនគិរីភ្លាម។
ប៉ុន្តែស្រាប់តែមន្ត្រីនោះតម្រូវឲ្យមន្ទីរមុខងាសារធារណៈបង់ថ្លៃសេវាក្នុងមួយគ្រឿងចំនួន៥០ដុល្លាសរុប៤៥០ដុល្លាទើបអាចបំពាក់ស្លាកលេខឲ្យប្រើប្រាស់បាន។

ស្រាប់តែលោកវ៉ាន់សោភាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរីធ្វើលិខិតមួយភ្លាមស្នើសុំឲ្យខាងមន្ទីរសាធារណៈការ នឹង ដឹកជញ្ជូនខេត្តរតនគិរី ចេញជាវិក័យប័ត្របង់ប្រាក់ឲ្យស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមានវិញភ្លាម។
ដើម្បីមន្ទីរមុខងារសាធារណៈខេត្តរតនគិរីធ្វើការទូទាត់ជូន ។

ក្នុងនាមលោកជាប្រធានមន្ទីរមុខងារសាធារណៈខេត្តនឹងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ហើយក៏មានមន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្ត ក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះតំលៃសេវាស្លាកលេខម៉ូតូរដ្ឋក្នុងមួយគ្រឿង៥០ដុល្លានោះដែរ ព្រោះខណៈដែលតំលៃស្លាកលេខម៉ូតូធម្មតាតំលៃ តែ ១០ ទៅ ១១ដុល្លា ឬ៤០០០០រៀលទៅ៤៤០០០រៀលតែប៉ុណ្ណោះ។

ក្នុងនោះលោកកែវ គឹមហ៊ាន អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ខេត្តក៏បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨កន្លងទៅនេះថា ចំពោះលិខិតដែលបានចុះហត្ថលេខារបស់លោកប្រធានមន្ទីរមុខងារសាធារណៈនោះលោកក៏បានឃើញដែរប៉ុន្តែប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមិនបានចុះហត្ថលេខាធ្វើវិក័យប័ត្របង់ប្រាក់៥០ដុល្លាក្នុងម៉ូតូ១គ្រឿងដែលធ្វើស្លាកលេខរដ្ឋចំនួន៩គ្រឿងនោះទេ។
ហើយឯស្លាកលេខម៉ូតូរដ្ឋគឺនៅអគ្គនាយកដ្ឋានដឹកជញ្ជូនឯណោះទេខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមិនអាចចេញស្លាកលេខរដ្ឋនេះបានឡើយ។
ប៉ុន្តែបើតាមប្រភពគឺខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនកំពុងតែពុករលួយធ្វើស្លាកលេខរដ្ឋដោយខ្លួនឯងហើយទំលាក់កំហុសទៅលើក្រសួុងវិញ។

ហើយមជ្ឈដ្ឋានជុំវិញក៏កំពុងស្នើរសូមឲ្យក្រសួងសាធារណៈការនិងដឹកជញ្ជូននិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមេត្តាចុះមកពិនិត្យករណីដែលមិនប្រក្រតីគួឲ្យសង្ស័យមួយនេះផងព្រោះអីមន្ទីរសាធរណៈការនិងដឹកជញ្ជូនខេត្តរតនគិរីនេះកំពុងតែធ្លាប់មានរឿងអាស្រូវច្រើនណាស់ដូចជាករណីជញ្ជីងថ្លឹងរថយន្តនិងករណីកាត់ទ្រង់រថយន្តជាដើមទៀតផង។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស៊ុន ប៉ូលិន ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូន បាននោះទេ៕ យក្ខឡោម