អាជ្ញាធរខេត្តព្រះវិហារ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធបានធ្វេីការប្តេជ្ញាប្រឆាំងដាច់ខាតរាល់ឧបាយកលនានាដែលនាំបដិវត្តពណ៌មកអនុវត្តន៍នៅកម្ពុជាក្នុងគោលបំណងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រឡេីងតាមរយះការបោះ ឆ្នោត!

0

ព្រះវិហារ​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា«ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ ក៍ដូចជាប្រជា ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខក្នុងទិសទី១ សូមធ្ធ្វេីការប្តេជ្ញាប្រឆាំងដាច់ខាតរាល់ឧបាយកលនានា ដែលនាំបដិវត្តពណ៌មកអនុវត្តន៍នៅកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡេីងតាមរយះការបោះ ឆ្នោត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ការថ្លែង​បែបនេះក្នុងឱកាស់អញ្ជេីញដឹកនាំមន្ត្រីរាជកា អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះសាកសួរសុខទុក្ខ ព្រមទាំងពាំនាំយក មកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការ ជួយឧបត្ថម្ភ ដល់អង្គភាពសម្ព័ន្ធមេត្រីភាពកងពលតូចអន្តរាគមន៍លេខ៩ ក្នុងឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឋិតក្នុងភូមិសែនរុងរឿង១ ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា  ជានិច្ចកាលសម្តេចតែងតែបានយកអស់នូវឆន្ទៈ មនសិការ បញ្ញាញាណ ដេីម្បីបម្រេីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងពុះពាររាល់ការលំបាកស្មុកស្មាញគ្រប់បែបយ៉ាង ដេីម្បីទទួលបាននូវ សុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ឆ្ពោះទៅរកភាពសម្បូរសប្បាយរុងរឿង ដែលជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប។

បន្ទាប់ពីប្រសាសន៍សំណេះសំណាលបានបញ្ចប់ ឯកឧត្តម អភិបាលខេត្ត ក៍ធ្វេីការចែកជូនថវិការ ដល់អង្គភាពទាំង៨ ដែលកំពុងបំពេញភារកិច្ចឈរជេីងការពារទឹកដី តាមបណ្តោយព្រំ ដែនក្នុងទឹសទី១ ប្រាសាទព្រះវិហារ សរុបចំនួន៧២លានរៀន ព្រមទាំងគ្រឿងឧបភោគបរិភោគ និងឧបត្ថម្ភដល់នាយទាហាន នាយទាហានរង ពលទាហាន ប្រជាពលរដ្ឋ បងប្អូនគ្រួសារទ័ព ដោយម្នាក់ៗថវិការ២ម៉ឺនរៀល ជាមួយគ្នានោះឯកឧត្តម ព្រមទាំងប្រតិភូអមដំណេីរបានអញ្ជេីញ ចូលរួមករាំលេងកម្សាន្តជាបងប្អូនក្នុងឱកាស់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយ៕សួនលីណា