ព្រះវិហារ: អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ ការចុះមកពិនិត្យដល់ទីតាំងជាក់ស្តែងដីទំនាស់ រវាងប្រជាសហគម និងក្រុមហ៊ុនចំការអំពៅរបស់ចិននៅពេលនេះ
គឺយើងចង់ដឹងនិងចង់ស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃទំនាស់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ជប់នៅពេលខ្លីខាងមុខនេះ ពោលគឺមិនអោយមានអ្នកឈ្នះ និងមិនអោយមានអ្នកចាញ់ទេ ហើយការដោះស្រាយ យើងឈរលើគោលការណ៍ច្បាប់ជាចំបង។
ប្រសាសន៍ថ្លែងបែបនេះ នៅក្នុងដំណេីរអញ្ជេីញដឹកនាំមេបញ្ជា ការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងអជ្ញាធរភូមិ ឃុំ ស្រុក ចុះពិនិត្យដល់ទីតាំងជាក់ស្តែងដីទំនាស់ រវាងប្រជាសហគម និងក្រុមហ៊ុនចំការពៅ ស្ថិតក្នុងឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់បន្ថែមថា៖ ជាទូទៅបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុម ហ៊ុនចំការអំពៅរបស់ចិន មកដល់ថ្ងៃនេះគឺនៅសល់ទំនាស់តិចតួចទេ ដូច្នេះយើងចុះមកថ្ងៃនេះគឺក្នុងគោលបំណងបញ្ចប់ទំនាស់តិចតួចនេះ អោយអស់មិនអោយនៅសេសសល់ទៀតនោះទេ។
ឈ្លាតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញបន្តដំណើរចុះពិនិត្យទីតាំង នៅចំណុចអូរដាវ ឋិតក្នុងភូមិ ដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលកន្លងមកជនល្មើសបានបាចថ្នាំពុលដាក់ចាប់សត្វ ធ្វើអោយសត្វគោក្របីប្រជាពលរដ្ឋ និងសត្វស្លាបជាច្រើនងាបលជាបន្តបន្ទាប់។
ជាមួយនិងវិធានការការពារកុំអោយមនុស្ស ឫសត្វពុលស្លាប់ ឫងាប់ជាបន្តទៅទៀត អភិបាលខេត្ត ក៍បានណែនាំអោយអជ្ញាធរស្រុកឆែប ត្រូវសរសេរប្រាប់ប្រជាពលរដ្ឋ ហើយយកទៅបិទ នៅទីតាំងនោះ កុំអោយប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះ ព្រោះមានជាតិពុល និងត្រូវពទ្ធ័របងជុំវិញទីតាំងនេះអោយបានរឹងមាំកុំអោយសត្វគោក្របីចូលតទៅទៀត៕សួនលីណា








































