ព្រះវិហារ: រថយន្ដសាំយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២R ៨៣.៣៤ ដឹកសរសនិងធ្យូងចេញពីស្រុកសង្គមថ្មី លុះមកដល់ចំណុចបឹងជាំព្រៃ ស្ថិតក្នុងភូមិ
រំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ បានឆ្លងខ្សែរភ្លើង បណ្ដាលអោយរថយន្ដនោះឆេះអស់ទាំងស្រុង រួមទាំងសសរនិងធ្យូង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សអ្វីនោះទេ។ហេតុការណ៍ឆេះរថយន្តខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១ជាង ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៨ ឋិតក្នុងភូមិសាស្ត្រខាងលេី។ លោក យិន ធី ជាអ្នកបើករថយន្ដខាងលេីបានអោយដឹងថា លោករស់នៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណេីរជាមួយប្រពន្ធ និងកូនតូចម្នាក់ បានមករកទិញសសរពីស្វាយប៉ាត ក្នុងស្រុកសង្គមថ្មី ដើម្បីយកទៅធ្វើផ្ទះនៅស្រុក លុះមកដល់ចំណុចគីឡូម៉ែត្រលេខ៦១ ផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិ ហារ បានឆ្លងខ្សែរភ្លើងឆេះហុយពេញរថយន្ត។លោកថាភ្លាមៗនោះប្រពន្ធ និងកូនបានចេញពីរថយន្ត ហើយរូបលោកបានយកកូនសោរទៅដោះក្បាលអាគុយចេញដែរ តែអណ្ដាតភ្លើងបានឆាបឆេះចេញពីក្នុងរថយន្ដយ៉ាងសន្ធោសន្ធៅទៅហេីយ។ជាមួយគ្នានោះ គេក៍ឃើញមានវត្តមានមន្ត្រីរដ្ឋបាលព្រៃឈេីប្រជាពលរដ្ឋបាននាំគ្នាជួយអន្តរាមន៍ពន្លត់ ខ្លះយកបំពង់ពន្លត់អាគីភ័យ ខ្លះដឹកទឹកយកទៅពន្លត់ជាច្រើនពីដុងយ៉ាងណាក៍ដោយ ក៍មិនរលត់ដែរ។ លោកថាមួយសន្ទុះក្រោយមកទេីប រថយន្ដពន្លត់អគ្គីភ័យ របស់អធិការនគរបាលស្រុករវៀង មកជួយពន្លត់ទើបបានភ្លេីងរលត់ តែយ៉ាងណាកដោយ រថយន្ដត្រូវបានរងការខូចខាតអស់ទាំងស្រុងមិនអាចយកមកកែច្នៃបាននោះទេមានតែលក់អេតចាយប៉ុណ្ណោះ៕សួនលីណា





































