លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកទន្លេរ​ឆ្មារ ដែល​បង្ករ​ឲ្យ​ត្រី​ស្លាប់ និង​អំពាវ​នា​ឲ្យ​ប្រជាពលរដ្ឋ ថែរក្សា​សត្វ​បក្សី​

0

​កំពង់ធំ​៖ ដោយសារតែ​ឧ​បព្វ​ហេតុ​ធម្មជាតិ ដោយ​ខ្យល់​កន្ត្រាក់ ព្យុះ​បក់បោក​នៅលើ​ផ្ទៃ​ទឹក នៃ​បឹង​ទន្លេ​ច្មារ កាលពី​ថ្មី​កន្លងមកនេះ បានធ្វើ​ឲ្យ​ត្រី​ចម្រុះ​បាន​ស្លាប់​ជិត​មួយរយ​តោន និង​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ព្រួយ បារ​ម្មណ៍​របស់​អាជ្ញាធ​រ​ខេត្តកំពង់ធំ ពី​ការបាត់បង់​ត្រី​មេ​ពូជ​ដោយ​គ្រោះធម្មជាតិ ក្នុង​បឹង​អភិរក្ស​ទន្លេ​ឆ្មារ ស្ថិតនៅ​ក្នុងភូមិ​ពៅ​វើ​យ ឃុំ ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៤ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​ខេត្ត អមដំណើរ​ដោយ លោក លី គឹម​ពា​វ ព្រមទាំង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ រដ្ឋបាល​ជលផល និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ដឹកនាំ​កំលាំង ប៉ូលិស ប៉េ​អ៊ឹម និង​បរិស្ថាន ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កំពុងតែ​ប្រកបមុខរបរ​នេសាទ ព្រមទាំង​បាន​ចុះ​សិក្សា​តំបន់ ផ្ទៃ​បឹង​ទន្លេ​ឆ្មារ រក​មូល​ហេតុដែល​បណ្តា​ល​ឲ្យ ត្រី​ស្លាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កាលពី​ថ្ងៃទី​១០.​កន្លងមក ដើម្បី​ប្រជុំ​ពិ​ភាគ​ក្សា​រ​រក​ដំណោះស្រាយ ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ម​ឆ្ឆា​ជាតិ ដែលជា​ត្រី​មេ​ពូជ​ស្លាប់​បន្តទៀត​។​ ​

លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ព្រមទាំង​ប្រធាន​បរិស្ថាន​បានផ្តល់​នូវ​បទ​សម្ភាស​ថា ត្រី​នៅ បឹង​ទន្លេ​ឆ្មារ​នេះ ត្រូវបាន​ងាប់​ជា​រៀងរាល់ឆ្នាំ និង​ជាច្រើន​ឆ្នាំ​មកហើយ រហូត​បានក្លាយ​ទៅជា​ទ​ម្លា​ប់​របស់​ប្រជាពលរដ្ឋ ជាច្រើន​ដែល​រស់នៅ​តំបន់​នេះ​ចាំ​រើស​ត្រី​ងាប់​ជា​រៀងរាល់ឆ្នាំ ក្នុងនោះដែរ​លោក​បានបញ្ជាក់​ថា តាម​ការពិនិត្យ និង​សង្កេត​ការ​ជាប្រចាំ គឺ​ត្រី​ដែល​បាន​ងាប់​នៅក្នុង​ទន្លេ​ឆ្មារ​នេះ គឺ​បណ្តាលមកពី

នៅ​រដូវប្រាំង​ជិត ឈានចូល​រដូវវស្សា អាកាសធាតុ​មានការ​ប្រែប្រួល ពេលខ្លះ​ក្តៅ ពេលខ្លះ​ត្រជាក់ ព្រមទាំង​ទឹក​រាក់ ដែលមាន​ជំរៅ​ត្រឹមតែ ៣​តឹក​ប៉ុណ្ណោះ ហើយ​តំបន់​អភិ​រក្សា​ទន្លេ​ឆ្មារ​នេះ​ជា​ជ​ម្រុ​ក​ត្រី ប្រៀបបាន​ទៅនឹង​កន្លែង​ប្រោះត្រី គឺមាន​ត្រី​កកកុញ​គ្នា នៅពេល​ដែលមាន​ខ្យល់ព្យុះ បកបោក​ទឹកបាន​ធ្វើ​ឲ្យ​កក​ដី លាយ​ជាមួយនឹង​ទឹក​ក្តៅ​បានធ្វើ​ឲ្យ​ត្រី​ពុល​ទឹក​ងាប់​តែម្តង ។​

​លោកអ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក្រោយពី​បាន​ជ្រាប់​ពី​មូលហេតុ​ដែល​បង្ករ​ឲ្យ​ត្រី​ងាប់​ហើយ ក៏បាន​គ្រោង​និង​ប្រជុំ​ពិ​ភាគ​ក្សា ដើម្បី​រិះរក​វិធី​ការពារ​ត្រី​ក្នុង​បឹង​ទន្លេ​ឆ្មារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង បឹង​ទន្លេសាប កុំ​ឲ្យ​ប្រើប្រាស់​នូវ​ឧ​បក​ណ៍​ខុសច្បាប់ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ ក្នុង​រដូវ​បិទ​នេសាទ​ដើម្បី​ឲ្យ ត្រី​បន្ត​នូវ​ការពង​កូន ជាពិសេស​នោះ លោក បាន​កោតសរសើរ នឹង​វាយ​តំលៃ​ខ្ពស់​

ទៅលើ​មន្ត្រី​បរិស្ថាន និង​មន្ត្រីជលផល ព្រមទាំង​ប្រជាពលរដ្ឋ ដែល​បាន​រួមគ្នា ថែរក្សា​អភិរក្ស​ទាំង​ម​ឆ្ឆា​ជាតិ និង​សត្វ​បក្សី​ដែលមាន​រាប់ម៉ឺន​រាប់សែន​ក្បាល​នៅទីនេះ និង​សូម​ឲ្យ​បន្ត​ការអភិរក្ស​បន្តទៀត នៅ​ថ្ងៃក្រោយ តំបន់​នេះ​អាច​ក្លាយទៅជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់ មាន​ផ្លូវ​ចូលមក​ទស្សនា​សត្វ​បក្សី នៅ​ថ្ងៃ​អ​នា​គត់​។​Image22 Image24 Image25 Image26 Image27 Image28 Image29 Image30 Image31 Image32