ខេត្តរតនគិរី÷ នគរបាលស្រុកកូនមុំអសមត្ថភាពការពារជនសង្ស័យម្នាក់ដែលត្រូវនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភសេពសន្ថវលេីក្មេងស្រីអាយុ៨ឆ្នាំឲ្យរត់រូចចេញពីកន្លែងឃំុខ្លួនបណ្តោះអាសន្នកាលពីយប់វេលាម៉ោង១ រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨។
អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមិនានេះ ថា ជនសង្ស័យលួចរត់ចេញពីមន្ទីរឃុំឃាំងនោះ ដោយសារជនសង្ស័យបានកាច់សោរទ្វាបន្ទប់ឃុំឃាំងហើយលួចរត់ទៅនឹងជាប់ច្រវ៉ាក់ជើងថែមទៀតផង។
ការរត់គេចខ្លួនរបស់ជនសង្ស័យខាងលើនេះត្រូវមហាជនដាក់ការសង្ស័យថា នេះជាល្បិចនិងការត្រូវរូវទទួលសំណងអ្វីមួយពីជនសង្ស័យហើយមើលទៅ ទើបឲ្យជនសង្ស័យរួចផុតពីសម្នាញ់ច្បាប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣ រសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ទាក់ទិនករណីរំលោភសេពសន្ថវក្មេងស្រីអាយុ៨ឆ្នាំ ស្ថិតនៅក្នុងភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ក.ច.ត អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
លោក ភោគ បូរិទ្ធ បន្តថា តាមការបំភ្លឺពីក្មេងរងគ្រោះថាជនសង្ស័យបានរំលោភចំនួន៣ខែកន្លងមកហេីយ បានចំនួន៤ដង(សម្រេច) ប៉ុន្តែក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយនោះទេ ទេីបដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២៩១៨ នៅវេលាម៉ោង៣ រសៀល ទើបបានប្រាប់ម្តាយ ភ្លាមនោះដែរម្តាយបានតេទៅនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាគេបានចាប់រំលោភកូនស្រីរបស់ខ្លួន បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ផ្ទះជនរងគ្រោះនិងធ្វេីការបំភ្លឹពីក្មេងស្រីរងគ្រោះហេីយបានតាមចាប់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។
តែពេលនេះជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់ធ្វើឲ្យជនរងគ្រោះអស់ជំុនឿរទៅលើសមត្ថកិច្ចស្រុកកូនមុំនេះតទៅទៀតហើយ៕ យក្ខឡោម