កំពង់ធំៈ បើទោះជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញសារ៉ាចរណ៍នែនាំ ឲ្យមន្រ្តីរដ្ឋបាលជលផល និងមន្ទីរ ពាក់ព័ន្ឋ ចូលរួមទប់ស្កាត់ការ នេសាទត្រីដោយខុសច្បាប់ ដូចជាការដាក់សម្រាស់កាត់ស្ទឹង បឹង ត្រពាំ និងដៃព្រែក រួមទាំងការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ដែលបង្ករឲ្យមឆ្ឆាជាតិពុំអាច ចារចរណ៍ឡើងទៅរកកន្លែងផ្សេងៗដើម្បីរកកន្លែងពងកូនបែបធម្មជាតិ ។
យោយតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ ជាមន្រ្តីម្នាក់ដែលអនុវត្តផ្ទុយពីអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានការខ្លាចក្រែងនោះឡើយ ថែមទាំងបានអនុញ្ញាតិឲ្យ ក្រុមឈ្មួញដែលជាបក្ខពួកនិយម ដាក់សម្រាស់ តាមបណ្តោយស្ទឹង បឹង ព្រែក មិនតែប៉ុណ្ណោះលោកបានអនុញ្ញាតិឲ្យ ក្រុមបក្ខពួក រុញស៊ី អូសអ៊ួនប្រឡាញឹកជារាងរាល់យប់ នៅចំនុចចាប់ពីឃុំផាតសណ្តាយ រហូតដល់ទួលនាងស៊ាវ ដោយមាន ឈ្មោះវឿន ជាអ្នករត់ការសមត្ថកិច្ច ចំនុចទី២ចាប់ពីទួលនាងស៊ាវ ដល់ចំនុចចំការដំឡូង មានឈ្មោះម៉ៅ ជាអ្នករត់ការ ចំនុចទី៣ ចាប់ពីចំការដំឡូងដល់ បឹងធំ មានមេការឈ្មោះ ធូ ជាអ្នករត់ការ ចំនុចទាំងនេះស្ថិតនៅ ឃុំផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពាក់ព័ន្ឋនឹងការចោទប្រកាន់ថា លោកនាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយដែលកំពុងតែយក ឥទ្ធិពល របស់ខ្លួនកាងទៅលើបទល្មើសនេសាទ ដែលត្រូវបានហាមឃាត់នេះ អ្នកសារព័ត៌មានយើង ព្យាយាមខលទៅលោក ដើម្បីសុំការបំភ្លឺ ដើម្បីទម្លាយនូវភាពអាថកំបាំង ឲ្យផុតពីការចោតប្រកាន់ តែបែរជាលោក យ៉ាន់ វីសាក់ ហៅ សេដ្ឋីសែ លើកទូរស័ព្ទហើយនិយាយថា ខល់ននីខល ហើយក៏បិទទូរស័ព្ទ ទើបពុំបានសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៨ ។
ប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យ ថ្នាក់ដឹកនាំជួយពិនិត្យលើ សកម្មភាពរបស់លោកនាយផ្នែករូបនេះ ដែលមានការសង្ស័យប្រព្រឹត្តអំពើពុករលួយ ក្នុងការចូលរួមជាមួយជនខិលខូច បំផ្លាញមច្ឆាជាតិ ដោយពុំគិតពីផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ។
ដោយ ប៊ុន រដ្ឋា