ខេត្តរតនគិរី÷ យុវជនម្នាក់ ខណ:ឡើងបេះផ្លែដូងក៏របូតដៃធ្លាក់មកដល់ដីបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០នឹង៣០នាទី
ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការលោក ណាំ ហួត ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។មន្ត្រីនគរបាលប៉ុស្តិ៍បាតាងបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ឈុន ពាក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ហើយបានស្លាប់នៅវេលាម៉ោង២ នឹ៨ នាទីរសៀលថ្ងៃទី៥ ខែមេសានេះ។បច្ចុប្បន្នសមត្ថកិច្ចបាន ប្រគល់ សព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម




































