​មាន់​ថៃ​សំរុក​ចេញ​តាម​ច្រករបៀង​រាលថ្ងៃ​មិន​ចាញ់​កា​លំហូរ​ចូល​ពលករ​មក​ស្រុកកំណើត​វិញ​នោះទេ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ក្រុម​ឈ្មូ​ញ​មានអំណាច​លួច​ដឹក​មាន់​រស់​ចេញ​តាម​ច្រករបៀង​រាប់ម៉ឺន​ក្បាល​ប្រណាំង​ជាមួយ​កា​លំហូ​ចូល​ពលករ​ចំណាក់ស្រុក​រាល់ថ្ងៃ ឯ​មន្ត្រី​ជំនាញ​លឺ​ហើយ​ស្ងាត់​មាត់​ឈឹង​ដោយ​សង្ឃឹមថា ខ្លួន​មាន​លាភ​សកា​រះ​ចូល​រាល់ថ្ងៃ​ដោយ​មិន​ខ្វល់​ពី​សុខភាព​ពលរដ្ឋ​នោះឡើយ​។​ ​សូមបញ្ជាក់ថា គេ​បា​នស​ង្គេ​ត​ឃើញ​ច្រករបៀង​ប៉ែក​ខាងត្បូង ក្រុង​ប៉ោយប៉ែត​ត្រង់ចំណុច​អង្គភាព​ប៉ូលិស​វ​រះ​សេនា​តូច​លេខ​៨៩១ គឺមាន​មាន់​ថៃ​ចូល​រាល់​យប់​តែម្តង ឯ​ច្រករបៀង​អូរ​បី​ជាន់​ក្នុងស្រុក​អូជ្រៅ ក៏មាន​ចេញ​ដែរ​គ្មាន​កា​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​នោះទេ បែ​ជា​គេ​នាំគ្នា​ទៅ​ដាក់​កុងត្រូលជជុះ​យកលុយ​ពី​ម្ចាស់​សត្វ​មាន់​ទៅវិញ​។​ ​

ឈ្មូ​ញ​មាន់​ម្នាក់​បាន​បញ្ជាក់ថា រូបគេ​សុំ​មិនអោយ​ស្គាល់ឈ្មោះ​នោះទេ តែបើ​អស់លោក​ខាង​ព៌​ត៏​មាន​ចង់ដឹង ពី​សកម្មភាព​ដឹក​មាន់​ចូលមក​បាន​នោះ គឺ​លោក​អាច​បញ្ជាក់ជូន​បាន ឈ្មូ​ញ​រូប​នោះបាន​បន្តទៀតថា កា​នាំ​មាន់​ចេញពី​ថៃ​តាម​ច្រករបៀង​សព្វថ្ងៃនេះ គឺ​មិនអោយ​ចាញ់​និង​កា​លំហូរ​ចូល​ពលករ​មក​ស្រុកកំណើត​វិញ​នោះឡើយ គេ​បាន​បន្តទៀតថា មាន​កុងត្រូលជជុះ​ច្រើនណាស់ នៅតាម​ផ្លូវ​រឿង​អី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ហ៊ាន​ទៅ​ប​ង្គ្រា​ប់​នោះ ហើយក៏​មានពេលខ្លះ​អស់លោក​ខាងលើ កាល​បើក​ម៉ូតូ បើកឡាន ទៅយក​លុយ​ដល់ផ្ទះ​ទៀត​នោះ

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤​នេះ គេ​បា​នស​ង្គេ​ត​ឃើញ​រថយន្ត​កូរ៉េ ចំណុះ​៥​តោន ពាក់​ស្លាក់​លេខ​ភ្នំពេញ ៣B៨៧៥៥ បាន​ដឹក​មាន់​រស់​ចេញពី​អូ​បី​ជាន់​ទាំង​ព្រឹក​មក​ក្រុង​ប៉ោយប៉ែត រួច​បន្តទៅ​ចែកចាយ​អោយ​ម៉ូយ​នៅតាម​បណ្តាល​ខេត្ត​ផ្សេងៗ​ទៀត​យ៉ាង​រំភើយ​ដែលមាន់​ក្នុង​រថយន្ត​ខាងលើ​នោះ គឺមាន​ចំនួន​ជាង​៥០០០​ក្បាល​ឯណោះ​។​

​លោក សាន​វិទ្យា​សា​រ៉ា​វុ​ធ្ធ អនុប្រធាន​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានទទួល​ព៌​ត៏​មាន​ស្តីពី​កា​ដឹក​សត្វ​មាន់​ចេញពី​ថៃ​ដែរ តែ​លោក​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា លោក​ជាប់រវល់​ប្រជុំ​នៅ​សាលាខេត្ត ដោយ​លោក​មិនអាច​ចាត់កា​បាន​នោះទេ​។​ ​ប្រភព ព៏​ត៏​មាន​ពី​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុ​កាដ​កឹ​មាន់​ថៃ​ចូល​ពេញ​ក្រុង​ប៉ោយប៉ែត​នោះ បាននាំគ្នា​រអ៊ូ​ថា មិនគួរណា​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់​នាំគ្នា​ទៅ​ស៊ីលុយ​ឈ្មូ​ញ​ហើយ​បណ្តោយ​បទល្មើស​នាំ​មាន់​ថៃ​ចូល​ដូច​ទឹកបាក់​ទំនប់​បែបនេះ​ឡើយ ព្រោះ​វា​ជា​រឿង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​៕ ដោយ​ពៅ​រី​20140619_150233 20140620_074926 20140620_074906