អភិបាលស្រុកប្រាសាទបល្ល័ង្កនិងសមត្ថកិច្ចមេព្រៃអសមត្ថភាព​ក្នុងការគ្រប់គ្រងដីព្រៃរបស់រដ្ឋ

0

កំពង់ធំៈ ដីព្រៃជាជារបស់រដ្ឋច្រើនហិចតា ត្រូវបានឈ្មួញធ្វើការឈូសឆាយ ដោយពុំមានច្បាប់អនុញ្ញាតិ  ដែលក្នុងករណីនេះ ធ្វើឲ្យមហាជន មានការសង្ស័យថា ប្រហែលជាលោក អភិបាលស្រុកប្រាសាទបាល័ង្ល និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្ក បានត្រូវរ៉ូវគ្នាហើយឬ? បានជាបើកដៃឲ្យឈ្មួញ ឈូសឆាយដីព្រៃដោយមិនខ្លាចញញើតច្បាប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដីព្រៃដែលមានការឈូសឆាយនេះ គឺជាដីគម្របព្រៃរបស់រដ្ឋ តែត្រូវបាន ឈ្មួញឃុបឃិតជាមួយនាយសង្កាត់ព្រៃឈើប្រាសាទបាល័ង្ល និងអាជ្ញាធរស្រុក អសមត្ថភាពក្នុងការគ្រប់គ្រង ទើបមានការខ្វះចន្លោះ ធ្វើឲ្យឈ្មួញដែលត្រូវបានគេស្គាល់ឈ្មោះ ម៉េង លៀប ឆ្លៀតឳកាសជួលឲ្យប្រជា​ពលរដ្ឋកាប់ឆ្ការព្រៃធំក៏ត្រូវបានសមត្ថកិច្ចចុះទៅផ្អាកម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ លុះមកដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨ ក៏មានការនាំគ្រឿងចក្រមកឈូសឆាយម្តងទៀត ដោយពុំមានច្បាប់អនុញ្ញាតិនោះ ឡើយក្រោយពីបែកការដល់សមត្ថកិច្ច លោក ម៉េង លៀប ដែលជាម្ចាសដីបានបញ្ជាឲ្យដកគ្រឿងចក្រ ពីចំនុចស្ថិតនៅចំនុចត្រាំក្ដាភូមិដងអន្ទាក់ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំវិញ។

សកម្មភាពនៃការឈូសឆាយដីព្រៃរបស់រដ្ឋនេះ បានកំពុងតែធ្វើការឈូសឆាយដីព្រៃ ប្រមាណ៤០ ហិចតា ស្ថិតនៅចំនុច ត្រាំក្ដាភូមិដងអន្ទាក់ឃុំសាលាវិស័យ ក្រោយបានផ្តល់ព័ត៌មាន ជូនដល់សមត្ថកិច្ចជំនាញ​មេព្រៃ បែរជាមេព្រៃចុះទៅកន្លែងទីតាំងដីព្រៃឈូសឆាយ ហើយបែរជារាយកាណ៍មក ថាអត់ឃើញទីតាំង ឈូសឆាយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា មេព្រៃឃុបឃិត ជាមួយឈ្មួញ។

តាមការឲ្យដឹងថាពីប្រភពដដែល បានឲ្យដឹងថា ឈ្មោះម៉េងលៀប ជាឈ្មួញដីដែលចូលចិត្តធ្វើនំអត់ម្សៅ មានទីលំនៅភ្នំពេញ បានមកកើបលាភសំណាងពីខេត្តកំពង់ធំ ដោយការឈូសយកដីរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ​ ក្នុង​នោះគឺមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងមេព្រៃអស់ហើយ ទើបពុំមានចំណាត់ការ ក្នុងការបង្រ្កាប​និងទប់​ស្កាត់នោះឡើយ ចំណែកលោក ភោគ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឆ្លើយ​ប្រាប់តាមទូរស័ព្ទថា បើលោកអ្នក សារព័ត៌មាន ចង់ផ្សាយក៏ផ្សាយទៅ ខ្ញុំមិនឈឺក្បាលវិលមុខនោះទេ ចាំខ្ញុំ​ធ្វើ​លិខិតតាមក្រោយ  ។លោក វណ្ណៈសុផានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានប្រាប់តាមទូរស័ព្ទថា ដីដែលកំពុងតែឈូសឆាយ​របស់រដ្ឋនេះ គឺពិតជាពុំបានសុំច្បាប់អនុញ្ញាតិត្រឹមត្រូវនោះឡើយ ទាំងការសុំច្បាប់ឈូស ទាំងការទិញលក់ និងការឈូសផ្លូវចូល ដូច្នេះនិងឲ្យជំនាញពិនិត្យឲ្យបានល្អិតល្អន់ ហើយនិងធ្វើការដកហូតមកវិញ បើពិនិត្យ ឃើញថាជាដីប៉ះពាល់។