កំពង់ឆ្នាំង៖បុរសជាម្ចាសើកសិដ្ឋានចិញ្ចឹមទាម្នាក់ត្រួវចរន្តអគិ្គសនីឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុគឺនៅក្នុងរោងចិញ្ចឹមទា ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ហើយត្រូវ បានគេប្រទះឃើញនៅវេលាម៉ោង៧និង ១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ។ លោក សំ សុខា នាយប៉ុស្តនគរបាលរដ្ឋបាលឃុំជ្រៃបាក់បានអោយដឹងថា៖ បុរសរង គ្រោះដែលត្រូវចរន្តអគិ្គសនីឆក់ស្លាប់ខាងលើនេះមានឈ្មោះ ម៉ៅ ចាន់ហេង អាយុ ៤៨ ឆ្នាំ ប្រពន្ធឈ្មោះ ឆៃ ម៉ារ៉ានី អាយុ ៤៧ ឆ្នាំ មានកូនប្រុសស្រី៣នាក់មុខរបរចិញ្ចឹមទា និង មាន ទីលំនៅក្នុងភូមិឃុំ កើត ហេតុខាងលើ ជារៀងរាល់យប់ថ្ងៃគាត់តែងតែនៅនិង កសិដ្ឋាន តែ ម្នាក់ឯង ទើបនៅពេលកើតហេតុគ្មានអ្នកណាដឹងបែបនេះ។
លោកបន្តថា៖សពជនរងគ្រោះត្រូវបានជាងសំណង់ដែលគេមកធ្វើរបងនៅជាប់និងកសិដ្ឋាននោះចូលមកលេងក៏បានប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅលើដីក្នុងទ្រុងទាក្បែរពាងទឹកបាត់ទៅហើយមិនដឹងតាំងពីណាមកទេ ឃើញដូច្នេះគេក៏បានស្រែកហៅគេឯងដែលនៅក្បែរនោះអោយបានដឹងនិងអ្នកខ្លះក៏បានរត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះដែលនៅឯផ្ទះផងដែរ។
ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុបានពិនិត្យនៅជុំវិញហើយបានឃើញស្នាមខ្សែភ្លើងកកិតជាមួយដំបូលស័ង្កសី ដោយដំបួលនោះទាបពេលជនរងគ្រោះអោនចូលទៅដួសចំណីទាក្នុងពាងខ្នងប៉ះជាមួយស័ង្កសីនោះក៏បណ្តាលអោយឆក់ស្លាប់តែម្តង។ក្រោយពីកម្លាំងជំនាញថ្វើកោសលវិច្ច័យឃើញថាស្លាប់ដោយចរន្តអគី្គសនីរួចហើយ សពជនរងគ្រោះត្រូវបានប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពីណី៕
ករណីនេះជាសារមួយសម្រាប់ប្រជាពលរដ្ឋយើង អោយបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះខ្សែភ្លើងដែលដាច់រលាត់ក្រែងជួបគ្រោះថ្នាក់ជាយថាហេតុដូចហេតុការណ៏ខាងលើនេះ៕