ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញជាពិធីដុត គ្រឿងញៀនថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE

0

ព្រះស៊ីហនុៈ  គ្រឿងញៀនថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE ទម្ងន់ ៤,៦៣៧,៤២ក្រាម .មេតំហ្វេតាមីន WY ទម្ងន់ ២,៨៦១,៦៨ក្រាម .កញ្ឆាក្រៀមទម្ងន់ ១១០,៦៧គីឡូក្រាម ដែលសាលាដំបូងខេត្តចំនួន៥ បានដកហូតត្រូវបានធ្វើពិធីដុតបំផ្លាញនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨ ក្រោមអធិបតី ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការដុតបំផ្លាញវត្ថុតាងគ្រឿងញៀននេះធ្វើឡើងតាមអំណាចសាលក្រម សាលដីកាសាលាដំបូងខេត្តចំនួន៥ មានខេត្តព្រះសីហនុ ខេត្ត តាកែវ ខេត្តកំពត ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ។ពិធីដុតបំផ្លាញនេះបានរៀបចំនៅក្នុងបរិវេណពហុកីឡាដ្ឋានក្រុងមឿងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋប្រមាណជា ២.000នាក់ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បង្ហាញការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងយ៉ាងម៉ត់ចត់ចំពោះបទល្មើសគ្រឿងញៀនក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ទី២។ តំណាក់កាលលើកទី៣ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ត បានរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្ត ស្តីពីយុទ្ធនាកាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រះសីហនុ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីធានាឱ្យបាននូវការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់មូលដ្ឋានឃុំសង្កាត់-ភូមិដើម្បីធ្វើសកម្មភាពបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបាននូវរាល់បទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ជំរុញយន្តការថ្នាក់សង្កាត់ចលនាឲ្យមានការចូលរួមនិងគាំទ្រពីគ្រប់សមាសភាពក្នុងមូលដ្ឋានក្នុងការលើកទឹកចិត្តនិងសម្របសម្រួលជាមួយដៃគូក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីធានាថាប្រជាជនក្នុងមូលដ្ឋានយល់ដឹងពីផលប៉ះពាល់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងសារធាតុគីមីផ្សំ ដើម្បីកាត់បន្ថយការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍បន្ថែមថា៖ «គ្រឿងញៀនពិតជានាំមកនូវមន្តរាយធំណាស់សំរាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិទាំងមូល។»
ឯកឧត្តម ស្នើអោយទាំងអស់គ្នាត្រូវថយចេញអោយឆ្ងាយពីគ្រឿងញៀនទើបបានសេចក្តីសុខចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានកោត​សរសើ កងកម្លាំងប្រដាប់អាវុធបានបំពេញការងារបង្ក្រាប ទប់ស្កាត់គ្រឿងញៀនរាល់ថ្ងៃនេះ។ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនក្នុងប្រទេសកម្ពុជា នៅតាមទីប្រជុំជន និងជនបទ សព្វថ្ងៃនេះ បានធ្វើអោយ រាជរដ្ឋាភិបាលមាន
ការព្រួយបារម្មណ៍ខ្លាំង។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេចតេជោ បានយកឆ្នាំ២០១៧ គឺជាឆ្នាំប្រយុទ្ធប្រឆាំងគ្រឿង។តាមរយះយុទ្ធនាការលើក១ និងទី២ បានដោះស្រាយ បញ្ហាប្រឈមមួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍បន្តថា ការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ពិតជាមានអត្ថន័យក្នុងការទប់ស្កាត់ការចរាចរណ៍គ្រឿង ញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ស្នើអាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធចូលរួមសហការជាមួយរាជរដ្ឋា ភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យទទួលបានលទ្ធផលល្អ ពិសេសទប់ស្កាត់ក្រុមឧក្រិដ្ឋជននាំចូលគ្រឿងញៀនតាមគ្រប់រូបភាព ដោយការបង្កើនការត្រួតពិនិត្យតាមច្រកចេញចូលតាមព្រំដែន ជំរុញការចូលរួមសហការផ្ដល់ពត៌គ្រឿងញៀន ពិសេសយុវជនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
រូបភាព អត្ថបទ៖ខៀវ សាវ៉ុន