ចិន​និង​ប៊ុលហ្គារីរ​ង្គ្រោះ​ទឹកជំនន់​ពលរដ្ឋ​រាប់សិប​ពាន់​នាក់​រង​ផលប៉ះពាល់​

0

​សារព័ត៌មាន​ស៊ីន​ហយរ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០​ខែមិថុនា​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្ករ​ជា​ទឹកជំនន់ តាំ​ពី​ម៉ោង​៩​យប់​ថ្ងៃទី​១៩​ខែមិថុនា​មកទលពេលនេះ​នៅ​ខេត្ត​ហូ​ណាន​សម្លាប់​មនុស្ស​៤​នាក់​និង​៣៧៥​ពាន់​នាក់​រង​ផលប៉ះពាល់​។​

​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​ខេត្ត​ហូ​ណាន​បាន​ឲ្យ​ដឹងថា​គ្រោះ​ទឹក​ជំ​នន ប៉ះពាល់​ដល់​ភូមិ​ចំនួន​៧៥​ភូមិ​នៅ​ទីក្រុង​ចំនួន​៧​ព្រមទាំង​ស្រុក​ជាច្រើន​ទៀត​នៅ​ខេត្ត​ហូ​ណាន​។​ពលរដ្ឋ​៩៣៣០​នាក់​ត្រូវ​ភៀស​ខ្លន​ទៅកាន់​តំបន់​សុវត្ថិភាព បញ្ចៀស​ទឹកជំនន់​នៅពេលដែល​ផ្ទះ​២១៦​ខ្នង​បាន​បាក់ស្រុត​។​
​ផ្លូវ​ចរាចរណ៍​នានា មាន​ទាំង​ផ្លូវដែក​ត្រូវ​លិ​ខ​លង ចរាចរណ​៦​កក់ស្ទះ សេវា​ទូរស័ព្ទ អគ្គិសនី​យ ទឹក​ស្អា​ត់​ត្រូវ​កាត់ផ្តាច់​។ ផល​ដាំ​ណាំ​រង​ការ​ខូច​ខាត់​ស្ទរ​តែ​ទាំងស្រុង​។​ក្រសួង​ព្យាករ​ឧតុនិយម​ចិន​បាន​ឲ្យ​ដឹងថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ខាងមុខ​ទៀត​ក្នុង​ខេត្ត​ហូ​ណាន់​។​
​ក្នុងពេល​ជាមួយគ្នានេះដែរ​ប្រទេស​ប៊ុលហ្គារី​ក៏​រងគ្រោះ​ទឹកជំនន់ សម្លាប់​មនុស្ស​១០​នាក់​និង​រាប់សិប​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។ នៅ​ទីក្រុង​កំពុងផែ Varna ទឹកជំនន់​មាន​កម្ពស់​ដល់​ទៅមួយ​ម៉ែត្រ​ហើយ​ស្ថានភាព​និង​អាក្រក់​ជាង​នេះ​ថែមទៀត នៅក្នុង​សប្តាហ៍​ខាងមុខ​។​
​ពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ទាន់ពេលវេលា មនុស្ស​ជាច្រើន​បាន​ឡើងលើ​ដំបូលផ្ទះ​រងចាំ​ការជួយ​សង្គ្រោះ​ពី​ឧ​ទ្ធ​ម្ភា​គច​គ្រ័​យោធា ។​កាលពី​ខែ​មុន ប្រទេស​ប៊ុលហ្គារី និង​ប៊ូ​ស្នៀ រ​ង្គ្រោះ​ទឹកជំនន់​ជា​ទ្រ​ង​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​រយៈពេល​ជាង​១២០​ឆ្នាំ សម្លាប់​មនុស្ស​៤០​នាក់​៕

1111