សៀមរា: យេីងសង្កេតឃីេញផ្សារកំពង់ក្តីចាប់តាំងពីឯកឧត្តមអ្នកឧកញ៉ាសៀង ណាំតំណាងរាស្រ្តមណ្ឌលសៀមរាបធ្វេីផ្លូវក្រាលកៅស៊ូរជំុវិញផ្សារដេីម្បីឲ្យប្រជាពលរដ្ឋធ្វេីដំណីេរចេញ
ចូលផ្សារបានស្រួល តែផ្ទុយទៅវិញបែរជាថៅកែរផ្សារយកផ្លូវសាធារណះដាក់ជួលឲ្យអាជីវករលក់ដូរ ដាក់កង់ ដាក់មូតូយកផាស៊ីុ យកលុយដាក់ហោប៉ៅសំរាប់ធ្វេីមានបានផ្ទាល់ខ្លួនទៅវិញ មិនបានយកលុយទាំងនោះទៅជួសជុលផ្លូវដែលខូចនៅជំុវិញផ្សារ។
– យេីងក្រឡេកមេីផ្លូវខាងកេីផ្សារ ; ខាងលិចផ្សារ; ខាងត្បូងផ្សារ; និងខាងជីេងផ្សារតាមបណ្តោយផ្លូវជាតិលេល06 ពិសេសផ្្លវចូលទៅក្នុងផ្សារ ពោរពេញទៅដោយអាជីវករលក់ដូរណែនណាន់តាន់តាប់រកតែផ្លូវដេីរចូលទៅក្នុងផ្សារមិនរួច គំថាឡីេយជិះកង់ឫម៉ូតូចូល សូម្បីតែដេីរស្មេីរជេីងក៏ពិបាកនឹងជៀសគ្នាដែរ។
ទំាងអាជីវករផ្សារដែលនៅខាងក្នុង ទំាងមន្រ្តីរាជ្ជការ ទំាងប្រជាពលរដ្ឋដែលលោកមកទិញអីវ៉ាន់លោករិសគន់ថាសូម្បីតែផ្លូវចូលផ្សារក៏មានអ្នកលក់ចង្អៀតរកតែផ្លូវចេញចូលមិនរួចដូចនេះ ចុះបេីរមានយះថាហេតុកេីតអាគីភ័យទៅ តេីរថយន្តពន្លត់អាគីភ័យចូលទៅជួយសង្គ្រោះតាមផ្លូវណារួច។
រៀងរាល់បញ្ហាខាងលេីនេះ ក្រុមអាជីវករលក់ដូក្នុងផ្សារ នឹង ប្រជាពលរដ្ឋដែងរស់នៅជិតផ្សារ សំណូមពរដល់លោកពៅ ប៊ុនធឿនអភិបាលនៃគណះអភិបាលស្រុកជីក្រែង ឯកឧត្តមបណ្ឌិតឃឹម ប៊ិុនសុងអភិបាលនៃគណះអភិបាលខេត្តសៀមរាបមេត្តាជួយដោះស្រាយបញ្ហាខាងលេីនេះជូនក្រុមអាជីវករក្នុងផ្សារ នឹង ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារកំពុងមានការភ័យខ្លាច៕ ដោយ ព្រំ សុខា





































