ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ បានរងការលិចលង់ដោយទឹកភ្លៀង ចំណែកផ្ទះប្រជាពលរដ្ឋជច្រើនខ្នងក៍បានរងការលិចលង់ផងដែរ។ ដែលករណីនេះបណ្តាលមកពីទឹកភ្លៀងបានធ្លាក់ជាច្រើនម៉ោងនៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នេះ។
លោកវរះសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់តាមទូរស័ព្ទ អោយដឹងនៅព្រឹកថ្ងៃនេះថា ចាប់ពីម៉ោង៤.០០នាទីទៀបភ្លឺថ្ងៃនេះ ទឹកភ្លៀងបានថ្លាក់ជាច្រើនម៉ោង បណ្តាលអោយកំណាត់ផ្លូវជាតិលេខ៦២ នៅចំណុចភូមិខាងលើ បានរងការលិចលង់ ប៉ុន្តែអាចធ្វើចរាចរណ៍បានជាធម្មតា ហើយជាមួយគ្នានេះផងដែរ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ក៍បានរងការលិចលង់តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។
លោកវរសេនីយ៍ឯក សាយ ដេត បានប្រាប់អោយដឹង នៅមុននេះបន្តិចថា រហូតមកដល់ពេលនេះទឹកបានស្រក ទៅវិញអស់ហើយពីលើផ្លូវជាតិ តែនៅក្រោមផ្ទះប្រជាពលរដ្ឋខ្លះមិនទាន់ស្រកនោះទេ ដែលករណីនេះលោកបានអំពាវនាវអោយអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយត្ន័ជានិច្ចចំពោះកូនចៅតូចៗផងដែរ៕សួនលីណា





































