ខេត្តរតនគិរី៖ អគ្គិភ័យឆាបឆេះផ្ទះចាំចម្ការមួយខ្នងអស់ទាំងស្រុងមិនបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកបកែវ ខេត្តរតនគិរី ។មន្ត្រីនគរបាល
ស្រុកបកែវបានឲ្យដឹងថា ផ្ទះដែលខូចខាតមានទំហំ៤គុណ៦ ធ្វើអំពីឈើប្រក់សង្គ័សី
ម្ចាស់មានឈ្មោះទីង សារ៉េន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលបន្តថា ភ្លើងឆេះផ្ទះមួយខ្នងគឺផ្តើមចេញពីភ្លើងចង្ក្រាន សម្ភារ:ខូចខាតរួមមាន÷ ខ្សែក២ខ្សែ តម្លៃ៩០០០០០.រៀល- ក្រវិល១គូ តម្លៃ១៨០០០០.រៀល- ម៉ាសុីនកាត់ស្មៅ១ ម៉ាសុីនបាញ់ថ្នាំ១គ្រឿងតម្លៃ៧៤០០០០.រៀល អង្ករចំនួន១០០គីឡូក្រាម ស្រូវ៥០០គីឡូក្រាម អាគុយ+សូឡា តម្លៃ៥៩០០០០.រៀល
ទូរស័ព្វដៃ១គ្រឿង ៤៥០០០០.រៀលសំបុត្រកំណើត អ.ត និងសំបុត្របញ្ជាក់ប្លង់ដីពីកន្លែងដែលខ្ចីលុយពីធនាគារ។ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកចុះមកអន្តរាគមន៍ ប៉ុន្តែឆ្លងស្ពានទៅមិនរួច៕ យក្ខឡោម




































