បណ្តុះបណ្តាលតួនាទីភារកិច្ចរបស់គណកម្មការរដ្ឋបាលពេលការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធឈានចូលឃុំ

0

បន្ទាយមានជ័យ:បណ្តុះបណ្តាលតួនាទី ភារកិច្ចរបស់គណកម្មការរដ្ឋបាល ពេលការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធឈានចូលឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។លោក មួង វិបុល អនុប្រធានមន្ទិររៀបចំដែនដីនគរោបនីយកម្ម សុរិយោដី និងសំណង់ខេត្តបន្ទាយមានជ័យអោយដឹងថា: កន្លងមក ការចុះបញ្ជូីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ហើយបានចេញវិញ្ញបនប័ត្រសម្គាល់អចលនវត្ថុចំនួន ១១៩.១៦៤ប័ណ្ណ។ ហើយក្នុងខេត្តក្រុមការងារវាលនៃការចុះបញ្ជីនេះ មាន៣ក្រុម។ក្រុមទី១ កំពុងដំណើរការនៅឃុំរហាត់ទឹក ហើយបានបញ្ចប់រួចត្រូវឈានចូលមកដំណើរការក្នុងឃុំចំណោម ដូចដែលធ្វើការបណ្តុះបណ្តាលគណកម្មការរដ្ឋបាលនាថ្ងៃនេះ។
ក្រុមទី២ អនុវត្តនៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណនិងក្រុមទី៣ អនុវត្តនៅឃុំរហាលស្រុកព្រះនេត្រព្រះ ។
លោកនិយាយបន្តថា: ដំណាក់កាលនៃការចុះបញ្ជីដីធ្លីនេះមាន ៥ដំណាក់កាលដូចជា ត្រៀមរៀបចំកំណត់តំបន់ធ្វើការវិនិច្ឆ័យ។ប្រតិបត្តិការបច្ចេកទេសគឺការចុះកំណត់ព្រំ វាស់វែង ។វិនិច្ឆ័យ។បីទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនិងសម្រេចលើឯកសារវិនិច្ឆ័យ បីទផ្សាយនិងចុះបញ្ជី ចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដី។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងអបអរសាទរដល់ពលរដ្ឋនិងម្ចាស់ក្បាលដីនៅឃុំចំណោមដែលចាប់ផ្តើមទទួលបាននូវការចុះបញ្ជូីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដើម្បីបានចេញវិញ្ញបនប័ត្រសម្គាល់អចលនវត្ថុឬហៅថាប្លង់រឹងចាប់ពីពេលនេះតទៅ។
លោកអភិបាលរងខេត្តបានរំលឹកដែរពីសារ:សំខាន់ផលប្រយៅជន័នៃប្លង់រឹងដីធ្លីនេះ ហើយថាការចុះបញ្ជីនេះ តម្លៃសេវាចុះបញ្ជីជាការឧបត្ថម្ភរបស់រដ្ឋឬហៅថាចុះបញ្ជូីដោយឥតគិតថ្លៃ។ពីការផ្លាស់ប្តូរនិងផ្ទេរសិទ្ធិនាពេលខាងមុខ។
លោកបន្តថា ចំពោះក្រសួងរៀបចំដែនដីដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាលថ្មីនេះ ដើម្បីអោយការចុះបញ្ជីដីធ្លីនេះមានភាពសុក្រឹត្យ ទាំងបច្ចេកទេសនិងតាមនិតិវិធីផ្លូវច្បាប់ត្រឹមត្រូវ៕ដោយ៖ឃិន គន្ធា