មន្ត្រីនគរបាលខេត្តរតនគិរីប្រឈមនិងការលប់ឈ្មោះចេញពី​ក្របខ័ណ្ឌ​នគ​ របាល​ជាតិ​

0

ខេត្ត​រតនគិរី​៖​ លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ ស្នងការ​នគរបាល​ខេត្តរតនគិរី​ បាន​ថ្លែង​ថា​ បើសិនជា​មន្ត្រី​នគរបាល​ណា​ម្នាក់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ខុស​អំពី​តួនាទី​ និង​ភារកិច្ច​ ឬ​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ និង​មិន​បាន​សុំ​ការ​អនុញ្ញាតិ​ច្បាប់​ចាប់ពី​១​ស​ប្ដា​ហ៍​ទ្បើ​ង​ទៅ​ លោក​នឹង​ស្នើរ​ទៅ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ស្នើ​សុំ​គោលការណ៍​លប់ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​តែ​ម្ដង​ ។​

​ការ​ថ្លែង​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ គឺ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​ ដល់​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តរតនគិរី​ នៅ​ក្នុង​សាល​មហោស្រព​ មន្ទីរ​វប្បធម៌​ខេត្ត​ នា​ព្រឹកថ្ងៃ​ទី​២ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ បាន​បន្ថែម​ទៀត​ថា​ នៅ​ពេល​ខាង​មុខ​នេះ​លោក​នឹង​ចាត់​ឲ្យ​ខាង​សេនាធិការដ្ឋាន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ទៅ​ បង្ហាត់​ បង្រៀនច្បាប់​ ស្ដី​ពី​ក្រមសីលធម៌​ នៃ​ការ​បោះ​ឆ្នោត​ ដល់​កងកម្លាំង​ការពារ​ទីតាំង​បោះ​ឆ្នោត​ ដែល​មាន​គ្រូ​បង្គោល​មក​បង្រៀន​ ដើម្បី​ឲ្យ​មានការ​យល់​ដឹង​ដើម្បី​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ច្បាប់​ ។​

​ទន្ទឹម​នឹង​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ បាន​សំណូមពរ​ដល់​ការិយាល័យ​បុគ្គលិក​ ត្រូវ​សហការ​ជា​មួយការិយាល័យ​ជំនាញ​ និង​អធិការ​នគរបាល​ ក្រុង​ ស្រុក​ ព្រម​ទាំងជាមួយនឹង​មេបញ្ជាការ​វី​រៈ​ តាម​អង្គភាព​និ​មួយៗ​ ត្រូវធ្វើ​បញ្ជី​រាម​នាម​ឈ្មោះ​មន្ដ្រី​របស់​ខ្លួន​ដែល​គ្រប់​ឆ្នាំ​ត្រូវ​តំឡើង​ឋានន្តរស័ក្តិ​ ឬ​ហួស​ឆ្នាំ​ដំឡើង​ឋានន្តរស័ក្តិ​ មក​ផ្ទៀងផ្ទាត់​ជាមួយ​បញ្ជី​ឈ្មោះ​របស់​ការិយាល័យ​បុគ្គលិក​ ជៀសវាង​មានការ​ថ្នាំងថ្នាក់​ជាមួយ​ថ្នាក់លើ​ ។​

​សូម​បញ្ជាក់​ថា​ យោង​តាម​ប្រកាស​របស់​អគ្គស្នងការ​នរ​គ​បាល​ជាតិ​បាន​សម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​អនុ​សេនី​យ៏​ឯក​ចំនួន​៤៨​នាក់​ ថ្នាក់​អនុ​សេនី​យ៏​ទោ​ចំនួន​៦២​នាក់​ ថ្នាក់​អនុ​សេនី​យ៏​ត្រី​៥៥​នាក់​ ថ្នាក់​ព្រិ​ន្ទ​​បាល​ឯក​ចំនួន​២៩​នាក់​ ថ្នាក់​ព្រឹន្ទបាលទោ​១៩​នាក់​ និង​ ពលបាលឯក​ចំនួន​១​នាក់​ និង​ តែងតាំង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​២​រូប​ នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​២​រូប​ នាយ​ផ្នែក​ចំនួន​៣៦​រូប​ ព្រមទាំព្រមទាំងនាយរងផ្នែកចំនួន៤៥រូបផងដែរ ៕​ យក្ខឡោម